• 2022-09-28 05:07:55
  • ព័ត៌មាន

ចុះពីយន្តហោះ មកពីអាមេរិកវិញ ខាត់ សុឃីម វឹងទៅមើល ខាត់ ចំរើន ដល់ពេទ្យដោយមិនចាំយូរ

  • 2022-09-28 05:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅយប់ថ្ងៃទី២៧ ខែកញ្ញា អ្នកនាង ខាត់ សុឃីម និងគ្រួសារតូចរបស់នាង មាន​ស្វាមី កូនទាំង ២ និងអ្នកម្ដាយ បាន​វិល​ចូល​ប្រទេស​កម្ពុជាវិញ ក្រោយចំណាយពេលជាង ១ខែ កន្លះ (៧សប្ដាហ៍) ទៅសហរដ្ឋអាមេរិក។

យ៉ាងណា​ក្ដី ក្រោយ​ពេល​មក​ដល់ប្រទេសវិញ អ្នកនាង​ ខាត់ សុឃីម ដែលជាមេគ្រួសារធំ​ប្រចាំត្រកូលខាត់ ក៏មិននៅសម្រាក​យូរពេល​ដែរ ដោយ​បាន​ទៅ​មើលប្អូនប្រុសទី ២ គឺ ខាត់ ចំរើន ដែល​កំពុង​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យដែរ។ ទោះ​បី​ក្នុងចិត្តបារម្ភពីប្អូនយ៉ាងណា ក៏អ្នកនាងបាន​បង្ហាញ​ភាពស្រស់ស្រាយ និងលើកទឹកចិត្តប្អូន បង្កភាពសប្បាយរីករាយដល់ប្អូនឲ្យកាន់តែមាន​កម្លាំង​ដែរ។

ស្ថិតក្នុងវីដេអូ Live បងធំត្រកូល ខាត់ បាន​ឲ្យដឹង​ថា​ ស្ថានភាព​របស់ ខាត់ សុឃីម បាន​ធូរស្បើយខ្លះហើយ ពោល​គឺតាមលទ្ធផល​ពីពេទ្យ លោក ខាត់ ចំរើន មាន​ជំងឺរលាកថ្លើម ស្ថិតនៅ​ដំណាក់កាលទី ១ មិនទាន់​ឈាន​ទៅដល់កម្រិតធ្ងន់ទេ។ ប៉ុន្តែប្រការសំខាន់ ដោយសារលោកមានបញ្ហាបាក់ទឹកចិត្តផង ពិបាកចិត្តនឹង​បញ្ហា​បំណុលខ្លះផង ទើបបាក់តែម្ដង។

ទោះជាយ៉ាងណា ពេល​នេះ បងស្រីធំ បាន​វិលមកវិញហើយ សង្កេតឃើញទឹកមុខ ខាត់ ចំរើន ហាក់ដូចជាស្រស់ឡើងវិញ និងសប្បាយចិត្តនឹង​វត្តមានដ៏សែនកក់ក្ដៅរបស់បងដែរ។

ស្របពេល​កំពុងមើលការ Live ក៏មាន​អ្នកចូលរួម Comment ជាច្រើន​ដែរ ដោយភាគ​ច្រើន​រំភើប​នឹង​រូបភាពបែបនេះ ពេល​បងស្រីមក​លេងប្អូន និង​លើកទឹកចិត្តគ្រប់ពេល។ អ្នកខ្លះទៀតក៏សប្បាយចិត្តពេល​ឃើញ លោក ខាត់ ចំរើន មានកម្លាំង​កំហែង និងនៅលេងសើចបានឡើងវិញ៕

អត្ថបទ៖ យី សុធារី

មតិយោបល់