• 2022-09-28 06:09:01
  • ព័ត៌មាន

រន្ធត់ចិត្ត! តារាសម្ដែងជប៉ុនម្នាក់ទទួលមរណៈភាព ក្នុងវ័យ២២ឆ្នាំយ៉ាងអាថ៌កំបាំង

  • 2022-09-28 06:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toma Kajita ជាតារាសម្ដែងល្បីឈ្មោះម្នាក់ប្រចាំប្រទេសជប៉ុន ដែលថ្មីៗនេះបណ្ដារអ្នកគាំទញរជា ច្រើននាក់មានការតក់ស្លុតយ៉ាងខ្លាំងបន្ទាប់ពីដំណឹងមរណៈភាពរបស់តារាប្រុសរូបនេះត្រូវបានផ្សព្វ ផ្សាយយ៉ាងកក្រើកនៅលើបណ្ដាញសង្គម។

កាលពីម្សិលមិញនេះសារព័ត៌មាន Yahoo Japen បានចេញផ្សាយឱ្យដឹងថាតារាសម្ដែងជប៉ុនវ័យ ២២ឆ្នាំ Toma Kajita បានទទួលមរណៈភាព ហើយចំពោះមូលហេតុនៃការស្លាប់ត្រូវបានក្រុមគ្រួសារ បិទជិត ពោលគឺមិនបញ្ចេញមូលហេតុពិតនោះទេ ដែលធ្វើឱ្យមនុស្សជាច្រើនក្នុងប្រទេសជប៉ុនមានការ ងឿងឆ្ងល់យ៉ាងខ្លាំងព្រោះកន្លងមកមិនធ្លាប់លេច ឭអំពីស្ថានភាពសុខភាព ឬកើតជំងឺអ្វីនោះទេ។

ភរិយារបស់តារាប្រុសរូបនេះបានឱ្យដឹងថា ពិធីបុណ្យសពរបស់ Toma Kajita នឹងធ្វើឡើងជាលក្ខណៈ ឯកជន ដោយមានតែសមាជិកគ្រួសារប៉ុណ្ណោះចូលរួម។ ក្រុមគ្រួសាររបស់ Toma Kajita សង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជនមិនផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការចាកចេញរបស់ តារាសម្តែង រូបនេះឡើយ៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទពេញនិយម