• 2022-09-28 07:22:09
  • ព័ត៌មាន

លាតត្រដាងមុខមាត់ និងសាវតាពិត សេដ្ឋីវ័យក្មេងជនជាតិឡាវ ស្និទ្ធស្នាលជាមួយ Bella Ranee

  • 2022-09-28 07:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ជាពិសេសអ្នកគាំទ្រភ្ញាក់ផ្អើល និងមានការដាក់សង្ស័យជាច្រើនលើតារាសម្ដែងថៃ Bella Ranee បន្ទាប់ពីរូបភាពញញឹមស្រស់របស់នាងជាមួយបុរសវ័យក្មេងម្នាក់ឈ្មោះ Win William

អ្នកគាំទ្រជាច្រើនធ្លាប់បានផ្គូសផ្គងស្រីស្អាតរូបស្រស់ Bella Ranee ជាមួយនឹង Phi Muen, Pope Thanawat ឬ Army Peak ប៉ុន្តែ Bella Ranee មិនតបត នាងនៅតែចង់ផ្តោតលើការងាររបស់ នាងឱ្យកាន់តែប្រសើរឡើង។ ប៉ុន្តែថ្មីៗនេះបន្ទាប់ពីមានវីដេអូឃ្លីបក្នុង Tik Tok កំពូលតារាស្រី Bella ឈរថតជាមួយបុរសសង្ហាអាថ៌កំបាំងម្នាក់ ហើយមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថា បុរសវ័យក្មេងរូបនេះជានរណា។

អ្នកនិយមលេងអ៊ីនធឺណិតបានសម្រុកស្វែងរកព័ត៌មានអំពីបុរសវ័យក្មេងរូបនេះ ហើយសារព័ត៌មានថៃបានរកឃើញថា យុវជនម្នាក់នេះឈ្មោះ Win William ជាអ្នកជំនួញតាមអ៊ីនធឺណេតរបស់ឡាវ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងជាមហាសេដ្ឋីនៅប្រទេសឡាវ ហើយជាតារា នៅលើបណ្ដាញ សង្គមដែលមានអ្នក Follow ជាង ៧00,000 នាក់នៅលើ TikTok ដោយមានអ្នក Follow ជាង មួយលាននាក់នៅលើទំព័រហ្វេសប៊ុក។ Win William ជាសប្បុរសជនដែលជួយជនក្រីក្រ ដោយបានជួប Bella Ranee ព្រោះនាងបានធ្វើការជាមួយគ្នាជាអ្នកធ្វើបទបង្ហាញរបស់ធនាគារ LDB ឬធនាគារអភិវឌ្ឍន៍ឡាវ

ប្រភព៖ khaosod ប្រែសម្រួល៖ Kesor

មតិយោបល់