• 2022-09-29 02:10:13
  • ព័ត៌មាន

មិនទ្រាំចាំដល់ថ្ងៃខួបទេ Jimin ចេញលុយបរិច្ចាគជួយសង្គមក្នុងករណីចាំបាច់ និងមិនប្រកាសយកមុខទៀត

  • 2022-09-29 02:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jimin (BTS) បាន​ឧបត្ថម្ភថវិកាផ្ទាល់ចំនួន ១០០លានវ៉ុន (ខ្ទង់ ៧០ ៣១១ដុល្លារ) ដើម្បីជួយដល់វិស័យអប់រំ ចំពោះអ្នក​ដែល​ត្រូវ​ការចាំបាច់បំផុតក្នុងសង្គម។

មានសេចក្ដីរាយការណ៍មក​ថា Jimin បាន​ឧបត្ថម្ភថវិកាផ្ទាល់ ចំនួន ១០០លានវ៉ុន ជួយ​ដល់ Gangwon-do Office of Education។ ផ្អែកតាម​ព័ត៌មាន Jimin បានចូលរួមក្នុង​សកម្មភាពសប្បុរសធម៌មួយនេះស្ងាត់ៗបំផុត ដោយសារមិនចង់បើកចំហរជា​សាធារណៈ។ ឯខាង Gangwon-do Office of Education វិញ​ ក៏បាន​ស្ទាក់ស្ទើរ​ក្នុងការបង្ហើបការពិតដែរ ព្រោះពេល​សារព័ត៌មាន Newsen ទាក់ទងសុំការបញ្ជាក់កាលពីថ្ងៃទី២៨ ខែកញ្ញា ក្រុមការងារបាន​និយាយថា៖ «ពិបាកក្នុង​ការបញ្ជាក់ការពិតណាស់»

ការិយាល័យអប់រំ Gangwon-do បានដំណើរការមូលនិធិអាហារូបករណ៍អប់រំ Gangwon ហើយជាកន្លែងដែលត្រូវបានបង្កើតគម្រោង ដើម្បីជម្រុញ លើកកម្ពស់ជនក្រីក្រ និងខ្វះទីពឹង តែមានទេពកោសល្យ ឲ្យមានក្ដីសង្ឃឹមឡើងវិញ។

Jimin ដែល​គេស្គាល់ច្បាស់ថា​ជា តារា K-Pop ដ៏ល្បី​លំដាប់សកលលោក បាន​ធ្វើឲ្យគ្រប់គ្នាជ្រួតជ្រាបស្រាប់ទៅហើយ ពីបេះដូងបរិសុទ្ធ ទៅតាមធម្មជាតិរបស់លោក។ ក្រៅពីបារម្ភ និងគិតគូរ Fan លោក ក៏តែងជួយឧបត្ថម្ភ និងបរិច្ចាគឥតឈប់ឈរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារដែលខ្វះខាត និងជួយសម្រួលបន្ទុកសម្រាប់អ្នកខ្វះទីពឹង ឬជនក្រីក្រជា​រឿយៗផងដែរ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម