• 2022-09-30 04:49:59
  • ព័ត៌មាន

វត្តមានតារា K-Pop ទាំង ៥ធ្វើឲ្យកក្រើក Paris Fashion Week ឆ្នាំនេះ ជាមួយនឹងសម្រស់រកលេខដាក់គ្មាន

  • 2022-09-30 04:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Paris Fashion Week កំពុងអង្រួនចិត្តអ្នកគាំទ្រឲ្យតាមដានមិនដាច់ ដោយសារបាន​បង្ហាញ​នូវទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ជា​ច្រើន។ ព្រឹត្តិការណ៍អស្ចារ្យនេះ​ដែរ ត្រូវ​បាន​បង្កើតឡើង​នៅក្នុងទឹកដីប្រទេសបារាំង ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា។

សម្រាប់វត្តមានបុគ្គលល្បីដែលបានចូលរួមក្នុងកម្មវិធីនេះ ឃើញថាមហាជន​មិនអាច​រំលងភ្នែក​បាន​ឡើយពីតារាកូរ៉េដែលសុទ្ធសឹងត្រូវ​បាន​គេស្គាល់ច្បាស់​ថា លេចធ្លោមិនធម្មតា ក្នុងវិស័យ Fashion

នៅឆ្នាំនេះ​អ្នកដែល​បាន​អញ្ជើញចូលរួមមាន Jisoo និង Rosé (BLACKPINK) ក៏ដូចជា Jang Won Young (IVE), Dara (អតីតសមាជិកក្រុម 2NE1) និង Cha Eun Woo (ASTRO) ជាដើម។

ទស្សនាសម្រស់ដ៏លេចធ្លោរបស់ពួកគេដូចខាងក្រោម៖

១. Jisoo (BLACKPINK) ចូលរួមក្នុងកម្មវិធីរបស់ Dior នាមជាទូតសុឆន្ទៈ

២. Rosé (BLACKPINK) ចូលរួមក្នុងកម្មវិធី Saint Laurent នាមជាទូតសុឆន្ទៈ

៣. Dara (2NE1)

៤. Jang Won Young (IVE) ចូលរួមក្នុងពិពណ៌របស់ Brand គ្រឿងអលង្ការ FRED

៥. Cha Eun Woo (ASTRO) ចូលរួមក្នុងកម្មវិធីរបស់ Dior

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម