• 2022-10-03 03:15:50
  • ព័ត៌មាន

ឧកញ៉ាល្បីឈ្មោះក្នុងរង្វង់សិល្បៈពីរដួង បង្ហាញទម្លាប់ដូចគ្នាក្នុងការថែទាំសុខភាព

  • 2022-10-03 03:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងសម្ដែងដែលមានងារជាឧកញ៉ា បានបង្ហាញពីទម្លាប់ហូបចុក និងថែទាំសុខភាពប្រចាំថ្ងៃដើម្បីទទួលបានសុខភាពល្អ។ នៅក្នុងអាងទឹកមួយ តែមានវត្ដមានលោក ហេង ឡុង និងលោក ខេមរៈ សិរីមន្ដ កំពុងត្រាំទឹកក្បែរគ្នា ត្រូវបានមហាជន ជាពិសេសអ្នកគាំទ្រចាប់អារម្មណ៍លើទិដ្ឋភាពនេះ។

ម្សិលមិញអតីតតារាម៉ូដែល ហើយបច្ចុប្បន្នជាប្រធានសមាគមសិល្បៈស្ម័គ្រចិត្ដជួយសង្គមលោក ហេង ឡុង និយាយថា រូបលោក និងខេមរៈ សិរីមន្ដ ចូលចិត្ដត្រាំទឹកត្រជាក់ ៥អង្សារ ហើយទទួលទានអាហារសុខភាពសាមញ្ញៗ ដោយក្នុងនោះក៏មានការតមបាយល្ងាយផងដែរ។ លោកបញ្ជាក់ថា អ្វីដែលលោកធ្វើ និងកំណត់របបអាហារបានត្រឹមត្រូវបែបនេះហើយ ទើបធ្វើឲ្យលោកស្រកគីឡូលឿន។

បន្ទាប់ពីជោគជ័យក្នុងអាជីពសិល្បៈរៀងៗខ្លួន គេសង្កេតឃើញលោក ហេង ឡុង និងខេមរៈ សិរីមន្ដ ចាប់ផ្ដើមងាកទៅចាប់ជំនួញផ្ទាល់ខ្លួនលើវិស័យអចលនទ្រព្យ។ ក្នុងពេលដែលការងារសិល្បៈដកឃ្លាបានខ្លះ ប៉ុន្ដែការងាររកស៊ីវិញគេឃើញសម្រុកកាន់តែខ្លាំងដែលធ្វើឲ្យសិល្បករទាំងពីរដួងនេះ រវល់ស្ទើរដកឃ្លាមិនរួចដដែល ប៉ុន្ដែនៅរៀងរាល់ចុងសប្ហាហ៍គេតែងតែឃើញអ្នកទាំងពីត្រាំទឹក ឬហាត់ប្រាណដើម្បីសុខភាព៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម