• 2022-10-04 02:10:07
  • ព័ត៌មាន

លែងចង់សំងំហើយ! Baifern ចេញបកស្រាយហេតុផលពីទំនាក់ទំនងជាមួយ Nine នៅទើត្រឹមមិត្ត

  • 2022-10-04 02:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Baifern Pimchanok និង Nine Naphat ត្រូវ​បាន​គេ​ស្គាល់ថា គឺជាដៃគូសម្ដែង​ដ៏ស៊ីសង្វាក់ទាំងក្នុង និងក្រៅរឿង។ ដោយសារភាពចុះសម្រុងនឹងគ្នា​បែបនេះ ពួកគេ​ក៏ត្រូវ​បាន​មហាជន​សង្ស័យពីទំនាក់ទំនងពីក្រោយ ថាទំនងឈានទៅរកន័យស្នេហា។ ស្រាប់តែពេល​ថ្មី Baifern និង Nine វិល​មក​បង្ហោះរូបភាពជាគូបែប Sweet នឹងគ្នាពេល​ទៅអ៊ីតាលី រហូតក្លាយជាប្រធានបទជាថ្មី។

ទោះជាយ៉ាងណា រឿងនេះ​ក៏ក្លាយជាចំណីមាត់របស់មហាជនក្នុងការលើកយកមកវែកញែកបែកអូរហូរស្ទឹង រហូត Baifern ដែលជាសាមីខ្លួនចេញមុខមកបកស្រាយច្បាស់ៗតែម្ដង។ នាង​បាន​ឲ្យដឹងថា ចេតនាពិតរបស់នាង​ គឺចង់ញ៉ាំការ៉េមតាមធម្មតាទេ។ អ្នកម្ដាយ (ម៉ាក់របស់ Nine) ក៏បាននិយាយលេងមកកាន់ពួកយើងថា ចង់បានរូបដូចក្នុង Poster រឿង «Friendzone» ក៏ថតលេងតែម្ដងទៅ ដោយមិននឹកស្មានថា ពេល Post ចេញទៅ មើលទៅវាគួរឲ្យស្រឡាញ់បែបនេះសោះ។

Baifern បញ្ជាក់ច្បាស់ៗថា៖ «...ប៉ុន្តែពួកយើងពិតជាមិត្តភ័ក្តិនឹងគ្នាពិតៗមែន អាចមកក្លាយជាកូនស្រីរបស់ម៉ាក់បានដែរអត់? គាត់ (Nine) ក៏មិនបាន​ញ៉ែយើងដែរ ដោយសារយើងជាមិត្តនឹងគ្នា យើងបាន​ធ្វើដំណើរជាមួយគ្នា ដូច្នេះរូបភាព​ចេញមកក៏បែបសប្បាយៗធម្មតាដែរ។ យើងចាត់ទុកគ្នាត្រឹមជាមិត្តនឹងគ្នា ១០០ភាគរយពិតៗ និងមិនមានគំនិតអ្វីផ្សេងឡើយ! ខ្ញុំយល់ចិត្តអ្នកទាំងអស់គ្នាណាស់ ព្រោះមិត្តភាពរបស់ពួកយើង វាក៏ជាមិត្តភាពដ៏ស្មោះត្រង់ដែរ មិនបានរំពឹងទុកអ្វីឡើយ»៕

ប្រភព៖ Daradaily អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម