• ពុធ, 5 តុលា 2022 06:55
  • ព័ត៌មាន

Angelina បន្តដាក់ពាក្យប្ដឹង Brad Pitt និងទម្លាយរឿងព្រៃផ្សៃធ្វើដាក់កូនៗលើយន្ដហោះ

  • ពុធ, 5 តុលា 2022 06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលលេចឭដំណឹងស្នេហាថ្មីរបស់ Brad Pitt ក្រោយលែងលះ៦ឆ្នាំជាមួយកំពូលតារាហូលីវូដ Angelina Jolie ស្រាប់តែកាលពីថ្ងៃទី៤ ខែតុលា ម្សិលមិញនេះ Angelina Jolie អះអាងថា Brad Pitt បានធ្វើឱ្យនាងនិងកូនរបស់នាងរងរបួសក្នុងការប៉ះទង្គិចគ្នាក្នុងយន្តហោះកាលពីឆ្នាំ ២០១៦។

កាលពីថ្ងៃទី ៤ ខែតុលា មេធាវីរបស់ Angelina Jolie បានដាក់ពាក្យបណ្តឹងទៅកាន់ Brad Pitt ទាក់ទងនឹងជំនួញស្រាទំពាំងបាយជូរ Chateau Miraval។ ស្របគ្នានេះនាងបានរៀបរាប់ពីឧបទ្ទវហេតុជាមួយអតីតស្វាមីក្នុងការហោះហើរពីប្រទេសបារាំងទៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ថានាងនិងកូនៗធ្លាប់រងអំពើហិង្សាពីអតីតស្វាមី នាងសង្កត់ធ្ងន់ថា Brad Pitt បានយកស្រាជះលើនាងខណៈកំពុងតែគេង ថែមទាំងបានចាប់នាងអង្រួនក្បាលនាងខ្លាំងៗ។

មកទល់នឹងពេលនេះ Angelina និងម្តាយរបស់នាងមិនអាចត្រឡប់ទៅ Chateau Miraval វិញបានទេ ដោយសារព្រឹត្តិការណ៍ដ៏សោកសៅទាំងនេះ ទោះបីជាកូនៗមានវ័យធំហើយក៏ដោយ។ ពិសេសជាង នេះទៅទៀត កំណត់ត្រាបង្ហាញថា នៅលើជើងហោះហើរនោះ នៅពេលដែលកូនម្នាក់បាននិយាយ ការពារ Jolie ដោយពាក្យសំដី គ្រានោះ Pitt បានស្ទុះមករកកូនរបស់គាត់ ហើយ Jolie បានទាញកូន ពីខាងក្រោយ ដើម្បីការពារកុំឱ្យមានអំពើហិង្សាកើតឡើង។ ទោះជាយ៉ាងណាក៏ដោយ Jolie ត្រូវបាន អតីតស្វាមីរុញលើកៅអី ធ្វើឱ្យរបួសខ្នង និងកែងដៃ។

ប្រឈមនឹងស្ថានភាពបែបនេះ កុមារត្រូវបានគេនិយាយថាបានការពារម្តាយនិងគ្នាយ៉ាងក្លាហាន។ ទោះបីជាយ៉ាងណាក៏ដោយ កុមារម្នាក់ (មិនមានឈ្មោះជាក់លាក់) ត្រូវបានឪពុករបស់ខ្លួន ថប់ដង្ហើម ហើយតារារូបនេះ ថែមទាំងវាយកូនម្នាក់ទៀតចំមុខទៀតផង។

រូបដៃរបួសរបស់ Angelina

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទថ្មី