• ព្រហស្បតិ៍, 6 តុលា 2022 06:50
  • ព័ត៌មាន

ទីបំផុតកម្មវិធីប្រកួត «ល្ខោនខ្មែរ» វគ្គទី១ រកឃើញបេក្ខជនទាំង ១២ក្រុមដែលអាចបន្តទៅវគ្គបន្ទាប់

  • ព្រហស្បតិ៍, 6 តុលា 2022 06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រឡងប្រជែង «ល្ខោនខ្មែរ» វគ្គទី១ ក្នុងទម្រង់របាំក្បាច់បុរាណខ្មែរ ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ក្រោមកិច្ចសហការ ជាមួយ ស្ថានីយ ទូរទស្សន៍ BTV Cambodia និង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញបេក្ខជនចុងក្រោយទាំង ១២ក្រុម ហើយ ដើម្បីបន្តដំណើរក្នុងកម្មវិធី។

បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យនូវរាល់វីដេអូសម្ដែងរបស់បេក្ខជនក្នុងក្រុមនីមួយៗ នៃកម្មវិធីល្ខោនខ្មែរវគ្គទី១ បានរកឃើញបេក្ខជនដែលបានបំពេញលក្ខណៈត្រឹមត្រូវស្របតាមគោលការណ៍ និងលក្ខន្តិកៈរបស់របស់កម្មវិធីដែលបានពិនិត្យយ៉ាងហ្មត់ចត់ក៏ដូចជាធ្វើការដាក់ពិន្ទុយ៉ាងសុក្រឹត្យ មានឯកទេសច្បាស់លាស់។

ក្នុងនោះបេក្ខជនក្រុមដែលអាចបន្តទៅមុខទៀតបានចំនួន ១២ក្រុម មានដូចជា៖

១. ក្រុម មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ

២. ក្រុម រស្មីនៃវប្បធម៌

៣. ក្រុម មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប

៤. ក្រុម ក្រឹស្ណរៈ

៥. ក្រុម វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

៦. ក្រុម ល្ខោនបុរាណស្រីវត្តកៀនស្វាយក្រៅ

៧. ក្រុម ពន្លកថ្មីនៃវប្បធម៌

៨. ក្រុម នារីអង្គរ

៩. ក្រុម យុវជនមន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ

១០. ក្រុម ក្លឹមបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរសៀមរាប

១១. ក្រុម សិល្បៈបុរាណយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី

១២. ក្រុមស្រលាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឺ

មតិយោបល់
អត្ថបទថ្មី