• 2022-10-07 02:53:42
  • ព័ត៌មាន

មានសេចក្ដីរាយការណ៍មកថា Jessi កំពុងត្រៀមខ្លួនបង្កើតក្រុមហ៊ុនថ្មីខ្លួនឯង

  • 2022-10-07 02:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកតាមអ្វីដែលបណ្ដាញផ្សព្វផ្សាយព័ត៌មាន​បាន​ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា នេះ ឲ្យដឹងថា តារាចម្រៀងទោលដែលកំពុងមាន​ឥទ្ធិពល Jessi កំពុង​ញាប់ដៃញាប់ជើង ត្រៀមបង្កើតក្រុមហ៊ុនរបស់នាងផ្ទាល់ហើយ បន្ទាប់ពីចាកចេញពីក្រុមហ៊ុន P-Nation របស់ PSY កាលពីខែកក្កដា ឆ្នាំនេះ។

កន្លងទៅ P-Nation បាន​ប្រកាសពីការចាកចេញរបស់ Jessi ជាមួយនឹង​មនោសញ្ចេតនាជ្រាលជ្រៅ ដោយលើកឡើងថា៖ «នាមជាតារារបស់ P-Nation Jesii បាន​ពលីកម្លាំងកាយចិត្តពេញទំហឹង និងការប្រឹងប្រែងគ្មានដែនកំណត់ ចំពោះការងាររបស់នាង តាំអពីដើមរហូតដល់ពេលនេះ ហើយលទ្ធផលនេះ​បាន​ធ្វើឲ្យនាង​ទទួលបានក្ដីស្រឡាញ់ពីអ្នកគាំទ្រគ្រប់ទីកន្លែង។ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ Jessi បានក្លាយជាការលើកទួឹកចិត្តដ៏អស្ចារ្យចំពោះពួកយើងទាំងអស់គ្នានៅ P-Nation»។

ទន្ទឹមនឹងនោះដែរ ភ្លាមៗ បន្ទាប់ពីបាន​ដើរចេញពី P-Nation តារាស្រីដ៏មានឥទ្ធិពលរូបនេះក៏​បាន​លើកឡើងថានាងចង់សម្រាក​មួយរយៈសិន ស្របបពេល​ត្រូវ​ត្រៀមខ្លួនជា​ថ្មីជាមួយនឹងការងារជំហានបន្ទាប់។ យោងតាមសេចក្ដីរាយការណ៍ខាងលើ អ្នកគាំទ្រទាំងអស់របស់ Jessi ទំនងជា​មិនត្រូវរង់ចាំរយៈពេល​យូរទៀតទេ ព្រោះ​ឆាប់ៗគ្រប់គ្នាប្រហែលជានឹងឃើញពីអ្វីថ្មីរបស់ Idol រូបនេះជាក់ជាមិនខាន៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់