• 2022-10-10 02:58:01
  • ព័ត៌មាន

ទស្សនាពិធីបំពាក់ចិញ្ចៀន និងទិដ្ឋភាពផ្សេងទៀតរបស់ ហេង វិសាល និងស្រីនា ក្នុងថ្ងៃភ្ជាប់ពាក្យ

  • 2022-10-10 02:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២២ គឺជាពេលវេលាដ៏អស្ចារ្យលើសស្មាន នៅពេល​ Influencer ដ៏ល្បី ២ រូប គឺ ហេង វិសាល និង​ ស្រីនា ចូលរោងជ័យរៀបចំពិធីភ្ជាប់ពាក្យ ក្លាយជា​គូដណ្ដឹង​នឹងគ្នា​ជា​ផ្លូវការ។

ស្ថិតក្នុង​ពេល​វេលាដ៏រីករាយ និង​មាន​ក្ដី​សុខនេះ សង្កេតឃើញថាមាន​តារា​ជាច្រើននាក់បាន​ចូលរួម ដោយក្នុងនោះភាគច្រើនសុទ្ធតែជា Influencer ប្រចាំប្រទេស​កម្ពុជា និង​អ្នកមុខអ្នកមាត់ផ្សេងទៀតក្នុង​សង្គម។ ចំណែកអ្នកគាំទ្រដែល​មិនបាន​ទៅចូលរួមផ្ទាល់ ពិតជាភ្ញាក់ផ្អើល និង​រំភើប​ខ្លាំង ដោយឃើញគូស្នេហ៍ដែលពួកគេ Ship ក្លាយជាគូដណ្ដឹងនឹងគ្នាពេញមុខពេញមាត់ លែងស្រឡាញ់គ្នាបែប Private ដូចមុនហើយ។

ជាក់ស្ដែង​សម្រាប់ទិដ្ឋភាពជាច្រើន​ក្នុង​ពិធី ក៏ឃើញថាត្រូវបាន​បង្ហោះជា​បន្តបន្ទាប់ ពិសេសពិធីបំពាក់ចិញ្ចៀន និងសកម្មភាពផ្សេងទៀត ដែលអ្នកមិនគួររំលង។

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម