• 2022-10-10 05:06:29
  • ព័ត៌មាន

សមត្ថភាពលាក់បាំងស្នេហាបែប Private ២-៣ ឆ្នាំរបស់ ហេង វិសាល និងស្រីនា ធ្វើឲ្យគ្រប់គ្នាភ្ញាក់ខ្លាំង

  • 2022-10-10 05:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនថ្ងៃជ័យនៃវេលាភ្ជាប់ពាក្យមកដល់ ហេង វិសាល និង ជា ស្រីនា ត្រូវបាន​មហាជន ក៏ដូចជាមិត្តភ័ក្តិជុំវិញខ្លួនចាប់គូ និង​តែងគិតចង់ឲ្យពួកគេក្លាយជាគូស្នេហ៍នឹងគ្នា។ ដោយសារសាមីខ្លួនទាំង សងខាងមិនដែល​ទម្លាយ ឬបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេយ៉ាងណាក្រៅពីពាក្យថា «សិស្សច្បងសិស្បប្អូន» ទើបគ្រប់គ្នាមិនហ៊ាន​អះអាងថា ការពិតយ៉ាងណា។ សូម្បីមុនថ្ងៃពិសេស មួយថ្ងៃក៏ម្នាក់ៗមិនដឹងថា តើ អ្នកទាំង ២ ភ្ជាប់ពាក្យពិតមែន ឬថត MV ដែរ។

ទោះជាយ៉ាងណា ក្រោយកម្មវិធីបញ្ចប់ ស្រីនា បាន​បង្ហោះ Story ដោយថ្លែងពីចិត្តរំភើប និងការអរគុណ​ចំពោះការសាទរពេលវេលាពិសេសមួយនេះរបស់នាង​និងគូដណ្ដឹង ហេង វិសាល។ យ៉ាងណា នាង​ក៏បាន​បង្ហើបថា ពួកនាងលាក់ទំនាក់ទំនងនេះជាង ២-៣ឆ្នាំហើយ ដូច្នេះ​បើរៀបរាប់ក្នុងពេល​មួយថ្ងៃគឺមិនអស់នោះទេ។

បន្ថែម​ពីលើនេះទៀត ងាកទៅមើលគណនី Instagram របស់ ស្រីនាថ ដែលជាប្អូនស្រីរបស់ ស្រីនា ក៏បាន​និយាយដែរថា កន្លងមកប៉ុន្មានឆ្នាំនេះ នៅពេល​ដែលត្រូវទៅណាជុំគ្រូសារ និងមាន ហេង វិសាល រួមដំណើរជាមួយ ពួកនាង​ប្រយ័ត្នខ្លាំងណាស់ ខ្លាចឮសំឡេង ឬជាប់លោក ដោយចៃដន្យ នាំឲ្យគ្រប់គ្នា​មាន​ការ​ភ្ញាក់ផ្អើល។

ដូច្នេះសរុបមក ទម្រាំឈាន​ដល់ពិធីភ្ជាប់ពាក្យ អ្នកទាំង ២ ត្រូវ​បិទបាំងច្រើន ព្រោះ​ពិបាកក្នុងការបរិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួន។ ជាការសម្រេចចិត្ត Influencer ទាំង ២ ក៏គិតថារក្សារឿងសម្ងាត់នេះ ទុករហូត​ដល់ថ្ងៃពិសេស​តែម្ដងទើបទម្លាយជា​ផ្លូវការ។

យ៉ាងណា​ក្ដី ចាប់ពីថ្ងៃទី០៩ ខែតុលាទៅ ហេង សុខវិសាល និង ជា ស្រីនា គឺជាគូដណ្ដឹង​នឹងគ្នាដោយពេញមុខពេញមាត់ នៅ​ចំពោះ​មុខចាស់ទុំមេបាទាំងសងខាង ព្រមទាំង​មានសិទ្ធិពេញ​ទំហឹងក្នុងការបណ្ដើរគ្នា​ទៅណាមកណា ដោយមិនបាច់មានភាពខ្មាសអៀនតទៀតឡើយ៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម