• 2022-10-11 02:46:06
  • ព័ត៌មាន

ហេង វិសាល សុខចិត្តមានឈ្មោះជាព្រាននារី និងសម្រេចលាក់ទំនាក់ទំនងស្នេហា ដើម្បីតែ ស្រីនា ម្នាក់គត់

  • 2022-10-11 02:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមក មហាជន ពិសេសអ្នកគាំទ្រឧស្សាហ៍នាំគ្នាចំអកលេងដាក់ ហេង វិសាល ថា​លោកគឺជាព្រាននារីមុខស្រស់ ទាំងដែលក្នុងចិត្តលោក មិនមែនអាក្រក់ដូចការគិតឡើយ។ ផ្ទុយទៅវិញ ដ្បិតមាន​ទម្លាប់និយាយលេងសើចច្រើន ប៉ុន្តែ វិសាល ក៏តែងទទួល​បាន​ការ​កោតសរសើរច្រើនដែរ ពីសមត្ថភាព​ការងារ ភាពវៃឆ្លាត ទំនួលខុសត្រូវ និង​ច្បាស់លាស់ ចាស់ទុំជានិច្ច។

ងាកទៅរឿងស្នេហា អតីតកាលគ្រាន់​ជា​មេរៀន និងបទពិសោធជីវិត ប៉ុន្តែក្រោយពេល​ ហេង វិសាល បានជួបជាមួយនឹង​ ស្រីនា គ្រប់យ៉ាង​ប្រែប្រួលអស់ហើយ។ លោក​បាន​កំណត់ទិសដៅជីវិត និង​មាន​បំណង​ចង់សាងអនាគតគ្រួសារពិតប្រាកដជាមួយនារីម្នាក់នេះ។ សូម្បី​រឿង​ស្នេហា ក៏លោកបាន​ផ្ដល់តម្លៃ និងកិត្តិយសជូនមនុស្សជាទីស្រឡាញ់ ព្រោះ​ទាក់ទងស្រឡាញ់គ្នា ២-៣ឆ្នាំមែន ប៉ុន្តែអ្នកទាំង ២ សម្រេច​លាក់បាំងពីភ្នែកមហាជន ឬស្រឡាញ់គ្នាបែប Private។ រហូត​ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ទើបគ្រប់យ៉ាង​លាតត្រដាង គឺ​ ហេង សុខវិសាល បានកាន់ដៃ ជា ស្រីនា ជាប់ ជាមួយនឹង​ចិញ្ចៀនភ្ជាប់ពាក្យ ក្នុងន័យប្រកាសថា នេះ​គឺជាគូស្នេហ៍ពិតប្រាកដ និងផ្លូវការតែមួយគត់ ដែល​ចាស់ទុំដឹងឮសងខាង។

និយាយក្នុង Story Instagram ស្ថាបនិករបស់ VEESA បាន​ទម្លាយការពិត ពីហេតុផលដែល​លោកមិនប្រាប់គ្រប់គ្នាពីទំនាក់ទំនងស្នេហាជាមួយ ស្រីនា ថា៖

«មូលហេតុដែលពួកខ្ញុំ Private ក៏មិនមែនចង់លាក់អ្នកទាំងអស់គ្នាដែរ! មូលហេតុនោះគឺដោយសារ (អានេះការគិតរបស់ខ្ញុំទេណា៎) ខ្ញុំគិតថា ខ្ញុំគឺជាមនុស្សប្រុស នា គឹជាមនុស្សស្រី អ៊ីចឹងបើយើងទាក់ទងគ្នាជាសាធារណៈ ឧទាហរណ៍ថាជាសង្សារអ៊ីចឹងឲ្យគេដឹងទៅ! អនាគតគឺយើងមើលអត់ឃើញទេ អ៊ីចឹងបើសិនជាឈ្លោះគ្នា យើងជាមនុស្សប្រុសវាអត់អីទេ ប៉ុន្តែគ្នាខាងស្រីឯណោះ លក្ខណៈថា...មានប្រវត្តិ ឬក៏អីៗ...អ៊ីចឹងខ្ញុំអត់ចង់ឲ្យមនុស្សដែលខ្ញុំស្រឡាញ់ទៅជាបែបហ្នឹង! អ៊ីចឹងបើខ្ញុំច្បាស់ការណ៍ បានខ្ញុំចង់បង្ហាញនៅថ្ងៃហ្នឹងហ្មង! អត់ចង់ថា បើយើងអត់ច្បាស់ អត់ចង់ឲ្យប៉ះពាល់ដល់កិត្តិយសកូនស្រីគេ ឬមនុស្សដែលយើងស្រឡាញ់!»។

ទោះជាយ៉ាងណា ហេង វិសាល ក៏បាន​បញ្ជាក់ដែរថា អំឡុងពេល​ទាក់ទងគ្នា គឺលោក និង ស្រីនា លាក់តែចំពោះសាធារណៈទេ ឯក្នុងរង្វង់គ្រួសារ មាន​ចាស់ទុំទាំងសងខាងដឹងឮអស់ហើយ។

ពេលនេះ​ តួឯកប្រុសស្រីក្នុងរឿង «សិស្សអាយុ ២៧ឆ្នាំ» បានក្លាយជាគូដណ្ដឹង​នឹងគ្នានៅក្នុងជីវិតពិតហើយ ហើយគ្រប់គ្នា​ក៏រង់ចាំជា​បន្តថា តើអ្នកទាំង ២ នឹង​ចូលរោងការនៅពេល​ណា?

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម