• 2022-10-12 02:22:21
  • ព័ត៌មាន

ដើម្បីអ្នកគាំទ្រ V ទំនងជាត្រូវផ្លាស់ប្ដូរគម្រោងការអនាគតអស់ហើយ ពេលខ្លួនមានអាយុ ៤០ឆ្នាំ

  • 2022-10-12 02:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីឆ្នាំ ២០១៣ សមាជិក BTS បានឆ្លើយនូវសំណួរ មួយថា តើពួកគេ​មើលឃើញខ្លួន​ឯងទៅជាយ៉ាងណា នាពេល​អនាគត។ សម្រាប់ V​ បាន​ឆ្លើយចម្លើយជាទីពេញចិត្ត ប្រាប់ពីគម្រោងដែល​ខ្លួនគិតទុកជាស្រេច នៅពេល​ចូលនិវត្ត ពោលគឺពេល​ខ្លួនឈានចូលវ័យ ៤០ឆ្នាំ

V លើកឡើងថា៖ «ខ្ញុំនឹង​ចូលនិវត្តនៅអាយុ ៤០ឆ្នាំ ហើយចំណាយពេល​ទាំងស្រុងជាមួយនឹង​គ្រួសារ និងប្រពន្ធរបស់ខ្ញុំ។ ខ្ញុំ​ចង់ ក្លាយជាចាស់ទុំម្នាក់ដែល Cool សង្ហា ពាក់មួក Beret និងអាវធំក្រៅវែង ហើយបោះចំណី ឲ្យព្រាបស៊ី»។

ទោះជាយ៉ាងណា សង្កេតឃើញថា V ហាក់ដូចជាប្ដូរគម្រោងថ្ងៃអនាគតរបស់ខ្លួនហើយ។ ដោយនៅឆ្នាំ ២០១៩ ពេលចប់កម្មវិធីប្រគំតន្ត្រី V បាន​ផ្ញើសារដ៏សែនកក់ក្ដៅមួយទៅកាន់ ARMY ទាំងឡាយ។ V បាន​លើកពីបំណង​របស់ខ្លួន ប្រាប់ទៅកាន់អ្នកគាំទ្រថា៖

«សម្រាប់​ ARMY ណាដែល​មិនទាន់​បាន​មើលយើងផ្ទាល់ យើងពិតជា​ចង់​ផ្ដល់ឱកាសឲ្យពួកគេ​បាន​មកស្ដាប់យើង​សម្ដែងផ្ទាល់ណាស់! ចង់និយាយថា ខ្ញុំចង់ឲ្យគ្រប់គ្នាបាន​ឃើញយើងផ្ទាល់មែនទែន។ ដូច្នេះ​ទម្រាំ​ដល់ពេល​នោះ​មកដល់ ពួកយើងនឹង​បន្តនៅជុំគ្នាបែប​នេះរហូត។ ពួកយើងនឹង​បន្តធ្វើបទចម្រៀង ចេញអាល់ប៊ុម និង​ប្រារព្ធការប្រគំតន្ត្រី និងសម្ដែងរហូត»។

ដូូច្នេះទាក់ទងនឹងផែនការដំបូងៗ ដែល V បាន​គ្រោងសម្រាប់ពេល​ចូលនិវត្តអាចនឹង​ត្រូវផ្លាស់ប្ដូរ ដោយសារផ្អែក​តាមអ្វី​ដែល​លោកបាន​ប្រកាសពេល​នេះ​ មានន័យថា លោក និងសមាជិក BTS នឹង​ត្រូវ​ប្រឹង​ប្រែង​ធ្វើការជាមួយគ្នាបន្តទៀត ហើយ BTS និង ARMY នឹង​នៅជាមួយគ្នារហូតគ្មានថ្ងៃប្រែចិត្តឡើយ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម