• 2022-10-12 02:51:13
  • ព័ត៌មាន

Pleng បង្ហាញមុខមាត់ថ្មីរបស់ Pleng ជំនាន់ថ្មី ជាមួយការប្រគំតន្រ្តី #iGoPleng2.0 មានតារាល្បីៗចូលរួម ឯសំបុត្រឥតគិតលុយ

  • 2022-10-12 02:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នឹកដល់ Smart International Concert អត់? ពេលដែល Smart បាននាំយកតារាចម្រៀងអន្តរជាតិល្បីៗដូចជា Demi Lovato, Jessie J, Rain, CL, និង Charlie Puth ជាដើម មកប្រគំតន្រ្តីនៅប្រទេសកម្ពុជាជាមួយការរៀបចំឆាកដ៏អស្ចារ្យ។ សម្រាប់អ្នកគាំទ្រ Pleng ប្រាកដជាចាំការប្រគំតន្រ្តីដ៏ធំមួយដើម្បីសម្ភោធ Pleng កាលពីឆ្នាំ ២០១៩ ដែលមានឈ្មោះថា iGoPleng

នៅក្នុងឆ្នាំ ២០២២ នេះវិញ គឺកាន់តែអស្ចារ្យនិងកក្រើកជាងមុនទៀត ព្រោះថា Pleng ទើបតែប្រកាស រៀបចំការប្រគំតន្រ្តីធំមួយទៀត គឺ #iGoPleng2.0 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២២ តុលា ២០២២ នៅមជ្ឈមណ្ឌល OCIC អាគារ D

ការប្រគំតន្រ្តីនឹងមានការសម្កែងពីតារាល្បីៗជាច្រើន ដូចជា៖

ឱក សុគន្ធកញ្ញា

G-Devith

តី

ម៉ម ពេជ្ររិទ្ធ

4T5

ស៊ូ លីផេង

HENG

Le Cima Cartel

DJ អន្តរជាតិល្បីឈ្មោះម្នាក់

បន្ថែមពីនេះទៀត ក្រៅពីការប្រគំតន្រ្តីនេះ Pleng ដែលជាកម្មវិធីស្ដាប់តន្ត្រីលើទូរស័ព្ទ នឹងបើកបង្ហាញមុខមាត់ថ្មីរបស់ខ្លួនជាមួយការរចនាថ្មី (UX/UI) កាន់តែស្អាតនឹងងាយស្រួលប្រើប្រាស់ជាងមុនទៅទៀត ហើយអ្នកដែលចូលរួមកម្មវិធីប្រគំតន្រ្តីទាំងអស់នឹងទទួលបានបទពិសោធន៍ប្រើប្រាស់មុខងារថ្មីនេះមុនគេថែមទៀត។

បើអ្នកទាំងអស់គ្នាចង់ចូលរួមដោយឥតគិតលុយ លោកអ្នកអាចប្រើពិន្ទុ Pleng Points ក្នុង Pleng app ដើម្បីទិញសំបុត្រចូលរួមបាន:

១. ចូលទៅកាន់ Pleng apphttps://pleng.smart.com.kh/music/pleng_points

២. ចូលទៅកាន់ទំព័រ Pleng Points

រួចគ្រាន់តែប្រើពិន្ទុ Pleng Points របស់អ្នកដែលមានគ្រប់ ទិញសំបុត្រ និងបំពេញព័ត៌មានតាមការណែនាំជាការស្រេច៕

មតិយោបល់