• ព្រហស្បតិ៍, 13 តុលា 2022 07:32
  • ព័ត៌មាន

ទើបបែកសង្សារជាអ្នកសិល្បៈ ឥឡូវ នេន ទុំ ដាក់កំហិតខ្លួនឯងរកប្រពន្ធឲ្យបានត្រឹមអាយុ៤០

  • ព្រហស្បតិ៍, 13 តុលា 2022 07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទី ទុំ ហៅនែន ទុំ ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបក្នុងរង្វង់សិល្បៈ បានកំណត់ពេលជ្រើសរើសដៃគូជីវិត បន្ទាប់ពីធ្លោយមាត់និយាយរឿងបែកបាក់សង្សារដ៏ស្រស់ស្អាតម្នាក់។ លោកថា ទើបបែកសង្សារដែលជាអ្នកសិល្បៈបាន ១ឆ្នាំ ហើយលោកក៏ណត់ពេល ១ឆ្នាំដែរ ដើម្បីរកភរិយាឲ្យបាន។

ក្នុងឱកាសដែលលោកចូលរួមសម្ពោធខ្សែភាពយន្ដរឿង"លោកគ្រូប្រពន្ធល្អ" នៅផ្សារទំនើបអ៊ីអន១ កាលពីពេលថ្មីៗនេះ នេន ទុំ ប្រាប់Sabay ថា សព្វថ្ងៃលោកមានលទ្ធភាពរៀបការ និងចិញ្ចឹមគ្រួសារបាន ប៉ុន្ដែលោកត្រូវពង្រីកខ្លួនក្នុងមុខជំនួញដើម្បីមានលទ្ធភាពទិញចិញ្ចៀនពេជ្រ ឬក្រែមម្សៅទៅតាមការចង់បានរបស់អនាគតភរិយា។

នេន ទុំ៖ “មនុស្សខ្ញុំចូលចិត្ដហ្វ្រីស្ដាយ អីចឹងប្រពន្ធកំពុងតែរាវ ដូចរាវខ្យងអីចឹង! យ៉ាងណាខ្ញុំចង់បានអ្នករកស៊ីវិញ ចេះគិតគូល្អិតល្អន់ មិនសូវសល់ពេលអង្គុយនិយាយដើមគេ។ ម៉ាក់ និងលោកយាយខ្ញុំ គាត់ចង់ឃើញណាស់…អីចឹង១ឆ្នាំទៀត ខ្ញុំការមែនទែនហើយ"។

បើតាម ទេន ទុំ គិតត្រឹមឆ្នាំ២០២២ នេះលោកមានវ័យ ៣៩ឆ្នាំហើយ។ ប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ លោកទើបមានស្នេហាជាមួយនារីម្នាក់គត់ ហើយទើបតែបែកគ្នា បន្ទាប់ពីស្រឡាញ់គ្នាបាន ៣ឆ្នាំ។ នេន ទុំ បដិសេធមិនទម្លាយមូលហេតុដែលស្នេហាដើរដល់ផ្លូវបំបែកឡើយ ប៉ុន្ដែលោកបញ្ជាក់ថា អនាគតភរិយារបស់លោកគួរតែជាអ្នករកស៊ី ព្រោះលោកចាប់ផ្ដើមស្រឡាញ់ការរកស៊ីបន្ទាប់ពីប្រឡូកមួយរយៈ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី