• 2022-10-13 07:37:51
  • ព័ត៌មាន

កុមារី ថា ស្រីណុច មិនមែនជាបុគ្គលទី១ទេ ពេជ្រ សោភា បានជួយជ្រោមជ្រែងលើកស្ទួយ

  • 2022-10-13 07:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមើលនឹងភ្នែក ដោយសម្លឹងឃើញពីភាពលំបាក និងខ្វះខាតខ្លាំងរបស់បេក្ខភាព The Voice Kids Cambodia 2022 ថា ស្រីណុច កំពូលតារាចម្រៀងចិត្តធម៌ ពេជ្រ សោភា ចេញមុខជួយ និងបានជួបប្អូនស្រី និងឪពុកផ្ដល់នូវថវិកាមួយចំនួនសម្រួលជីវិភាព។

ចំណោមបេក្ខភាពចូលរួមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia 2022 គេសង្កេតឃើញថា កុមារី ថា ស្រីណុច មកខេត្តមណ្ឌគិរី ជាក្មេងស្រីដែលរស់នៅក្នុងគ្រួសារមាន តែ២នាក់ឪពុក មានជីវភាពក្រលំបាក ឪពុកត្រឹមជាអ្នករកត្រី ចំណែកក្មេងកំសត់រូបនេះពេលទំនេរពី រៀនដើរដាក់ជាមួយឪពុក និងដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះ ដើម្បីបានលុយចិញ្ចឹមជីវិត។ ដោយ មើលឃើញពីទុក្ខលំបាករបស់ក្មេងស្រីតូចតែចិត្តធំរូបនេះ ធ្វើមហាជន និងគណកម្មាការហូរទឹកភ្នែកឥតព្រាងតែម្ដងបន្ទាប់ស្ដាប់ប្រវត្តិកំសត់របស់ ស្រីណុច។

ទន្ទឹមនឹងក៏មានមហាជនមួយចំនួនបានផ្ដល់ថវិកាមួយចំនួន និងផ្គត់ផ្គងការសិក្សាដល់ ស្រីណុច ហើយ ក្នុងនោះតារាស្រីប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា ក៏ទើបបានជួបសំណេះសំណាលជាមួយ ស្រី ណុច និងបានជូនថវិកាមួយចំនួន។ ស្របពេលគ្នានោះ សោភា បានថ្លែងពី ស្រីណុច ថាជាក្មេងមាន ចរិកល្អ បើនិយាយពីសមត្ថភាពច្រៀង ក៏ទទួលយកបានទាំងបទញាក់ និងមនោសញ្ចេតនា ទទួលការ ដុះខាត់ណែនាំ ស្រីណុច និងមានភាពប្រសើច្រើននៅពេលអនាគត។

ពេជ្រ សោភា៖ “មានចរិកល្អ សម្លេងអាចប្រើបានច្រើន ទាំងបទញ៉ាក់នឹងស្លូ អោយសាកច្រៀងអោយ ស្តាប់មិនល្អទាំងអស់តែអាចនិយាយថា ធំឡើងអាចច្រៀងបានច្រើន ចូលចិត្តលេងហ្គីតា ពូកែ តែមីងសុំ អោយក្មួយរៀនសូត្រសិន”។

អាចនិយាយបានថានេះមិនមែនជាលើកទី១ទេ ដែលតារាស្រីល្បីឈ្មោះរូបនេះបានជួយជ្រោមជ្រែង និង ស្តួយអ្នកមានសមត្ថភាព ហើយសម្រាប់ ស្រីណុច ពេជ្រ សោភា មិនទាន់បានរៀបចំការងារ ឬអ្វីនោះទេ គឺនាងសុំឱ្យក្មួយស្រីប្រឹងរៀនសិន៕

អត្ថបទ៖ Kesor

មតិយោបល់