• 2022-10-14 07:38:55
  • ព័ត៌មាន

ឆ្នាំនេះ AMA រៀបចំយ៉ាងហ៊ឹកហ៊ាក់ ដោយតែងតាំងក្រុម K-Pop ចំនួន ៥ មកសម្ពោធដណ្ដើមពានថ្មីរបស់កម្មវិធី

  • 2022-10-14 07:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី AMA (American Music Awards) ឆ្នាំ​២០២២ បាន​បង្ហាញពីបេក្ខភាព​ដែលត្រូវ​ដណ្ដើម​ពាន​សម្រាប់ឆ្នាំនេះ​ហើយ នៅថ្ងៃទី ១៣ ខែតុលា។

យោងតាម Billboard ការជ្រើសរសើបេក្ខភាពឈរឈ្មោះ គឺផ្អែកលើ សកម្មភាពរបស់អ្នកគាំទ្រ ដែលរួមមានការ Stream ចំនួនអាល់ប៊ុមដែលត្រូវបានដាក់លក់ ចំនួនលក់នៃបទចម្រៀង ការចាក់ផ្សាយតាមវិទ្យុ និងដំណើរទេសចរណ៍សរុបជារួម។

អ្វីដែលពិសេស នៅឆ្នាំនេះ American Music Awards បានបន្ថែមពានរង្វាន់ថ្មីមួយទៀត គឺ «Favourite K-Pop Artist» ដែលនេះ​មាន​ន័យ​ថា តារា K-pop ចំនួន ៥ក្រុម ត្រូវ​បាន​គេ​ជ្រើសរើសឲ្យក្លាយជាបេក្ខភាពដំបូងគេ សម្រាប់ពានមួយនេះ។ អ្នក​ជាប់​ឈ្មោះ​មាន BTS, BLACKPINK, SEVENTEEN, TXT, និង TWICE

លើសពីនេះ BTS បានជាប់ឈ្មោះជាក្រុម ក្នុងការដណ្ដើមពាន «Favorite Pop Duo» ដែលនេះគឺជាឆ្នាំទី ៤របស់ពួកគេ ដែលមានមុខក្នុង Category មួយនេះ។ ពួកគេត្រូវឈរឈ្មោះរួមជាមួយ Coldplay, Imagine Dragons, Måneskin និង OneRepublic

រីឯការប្រកាសម្ចាស់ជយលាភី កម្មវិធី AMA នឹងផ្សាយផ្ទាល់ផ្លូវការចេញពី Microsoft Theater នៅ Los Angeles នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ (នៅម៉ោង ៨ព្រឹក នៅកម្ពុជា)៕

BTS
BLACKPINK
SEVENTEEN
TXT
TWICE

ប្រភព៖ Soompi អត្ថបទ៖ ធារី

មតិយោបល់