• 2022-10-17 07:50:45
  • ព័ត៌មាន

ស្នាដៃសិល្បៈករខ្មែរ និងបរទេសជិត១០០ស្នាដៃដាក់ដេញថ្លៃជួយគម្រោងសិល្បៈមួយនៅកម្ពុជា

  • 2022-10-17 07:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃព្រហស្បតិ៍ទី២០ តុលា ឆ្នាំ២០២២ សប្តាហ៍នេះស្នាដៃសិល្បៈរបស់លិស្បករខ្មែរ និងបរទេសជិត១០០ស្នាដៃនឹងត្រូវដាក់ដេញថ្លៃដើម្បីជួយទ្រទ្រង់គម្រោងសិល្បៈមួយដែលមានអាយុជិត១២ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងសិល្បៈស-ស ដែល sabay ទទួលបាន។

ស្នាដៃសិល្បៈសហសម័យជិត ១០០ ស្នាដៃ ដែលចូលរួមពិព័រណ៍ និងដាក់ដេញថ្លៃស្នាដៃសិល្បៈសហសម័យ ឆ្នាំ២០២២នេះ មានការចូលរួមពីសំណាក់ សប្បុរស សិល្បករ ចំនួន ៩១ នាក់ (សិល្បករខ្មែរ៦៦ នាក់ និងសិល្បករអន្តរជាតិ ២៥ នាក់) ស្នាដៃទាំងនោះរួមមានគំនូរ រូបថត ចម្លាក់ និងវីដេអូ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ចាក់ថា ការដាក់ដេញថ្លៃស្នាដៃសិល្បៈសហសម័យជិត ១០០ ស្នាដៃនេះ ត្រូវបានរៀបចំដោយ គម្រោងសិល្បៈស-ស រៀងរាល់ពីរឆ្នាំម្តង ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ដំណើរការ និងកម្មវិធីរបស់គម្រោងនៅឆ្នាំ ២០២៣ រួមមានកម្មវិធីសិក្សាអប់រំសិល្បៈ កម្មវិធីពិព័រណ៍ និងកម្មវិធីសាធារណៈ ដែលជាប្រយោជន៍ដល់ការរីកចម្រើននៃសហគមន៍សិល្បៈសហសម័យនៅកម្ពុជា។ កម្មវិធីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គម្រោងសិល្បៈស-ស ដើម្បីជម្រុញលទ្ធភាពទ្រទ្រង់ហិរញ្ញវត្ថុបានដោយខ្លួនឯង ។ ថវិកាដែលប្រមូលបាន នឹងយកទៅផ្គត់ផ្គង់គម្រោងសិល្បៈស-ស និងសិល្បករដែលចូលរួម ។

ស្នាដៃសម្រាំងប្រហែលពាក់កណ្តាល ដោយសិល្បករខ្មែរ និងសិល្បករមកពីអាស៊ីអាគ្នេយ៍ល្បីៗឈ្មោះជាច្រើន នឹងមានសម្រាប់ការដាក់ដេញថ្លៃតាមអនឡាញ ។ ក្នុងនោះមានស្នាដៃរបស់សិល្បករខ្មែរសំខាន់ៗដូចជា លោក ឈឹម សុធី, លោក ខ្វៃ សំណាង, លោក លាង ស៊ីកន, លោក ពេជ្រ សុភាព, លោក សួស សូដាវី, លោកតា ស្វាយ គេន និង អ្នកនាង ទិត្យ កន្និដ្ឋា ព្រមទាំងសិល្បករអាស៊ីល្បីៗដូចជា ក្រុម Art Labor (វៀតណាម), អ្នកនាង Elia Nurvista (ឥណ្ឌូនេស៊ី), លោក Mit Jai Inn (ថៃ), លោក Moe Satt (មីយ៉ាន់ម៉ា), អ្នកនាង Yu Ji (ចិន) និង អ្នកនាង Zen Teh (សិង្ហបុរី) ជាដើម ។ ចំណែកស្នាដៃប្រហែលជា ៥០ ស្នាដៃទៀត ដោយសិល្បករខ្មែរ នឹងអាចជាវបានដោយផ្ទាល់នៅកន្លែងតាំងពិព័រណ៍ ។

សិល្បករដែលចូលរួមក្នុងកម្មវិធីដាក់ដេញថ្លៃស្នាដៃអនឡាញ៖ Amy Lien & Enzo Camacho (អាមេរិក-ហ្វីលីពីន), Arnont Nongyao (ថៃ), Art Labor (វៀតណាម), Aung Ko (មីយ៉ាន់ម៉ា), Brook Andrew (អូស្ត្រាលី), ចាន់ ដានី (កម្ពុជា), ឈឹម សុធី (កម្ពុជា), Chu Hao Pei (សិង្ហបុរី), Elia Nurvista (ឥណ្ឌូនេស៊ី), Giles Ryder (អូស្ត្រាលី-ថៃ), Jakkai Siributr (ថៃ), Jaro Varga (សាធារណរដ្ឋឆែក), Jedsada Tangtrakulwong (ថៃ), ខ្វៃ សំណាង (កម្ពុជា), គឹម ហាក់ (កម្ពុជា), គង់ វលក្ខណ៍ (កម្ពុជា), លាង ស៊ីកន (កម្ពុជា), លីម សុខចាន់លីណា (កម្ពុជា), មាស សុខន (កម្ពុជា), Mit Jai Inn (ថៃ), Moe Satt (មីយ៉ាន់ម៉ា), នាក់ សុផល (កម្ពុជា), Nge Lay (មីយ៉ាន់ម៉ា), Ngoc Nau (វៀតណាម), Nguyen Phuong Linh (វៀតណាម), Nguyen Thi Thanh Mai (វៀតណាម), Nipan Oranniwesna (ថៃ), ប៉ែន រ៉ូប៊ីត (កម្ពុជា), ប៉ែន សិរីបញ្ញា (កម្ពុជា), Pinaree Sanpitak (ថៃ), Piyarat Piyapongwiwat (ថៃ), ពេជ្រ សុភាព (កម្ពុជា), សួស សូដាវី (កម្ពុជា), ស្វាយ គេន (កម្ពុជា), ថន សុខ (កម្ពុជា), ថាំង សុធា (កម្ពុជា), ទិត្យ កន្និដ្ឋា (កម្ពុជា), Tran Minh Duc (វៀតណាម), Uudam Tran Nguyen (វៀតណាម), វុធ លីណូ (កម្ពុជា), Xin Cheng (តៃវ៉ាន់-នូវែលសេឡង់), Yu Ji (ចិន) និង Zen Teh (សិង្ហបុរី)

សិល្បករខ្មែរ ដែលចូលរួមក្នុងកម្មវិធីពិព័រណ៍លក់ស្នាដៃ៖ ចាង សៀងហៃ, ជា ដាលីន, ជា សេរីរដ្ឋ, ឈិន វណ្ណៈ, អេន អាទិត្យជេដ្ឋា , អេង រិទ្ធច័ន្ទដាណែត , ហ៊ាន រង្សី , ហម រិទ្ធិ, ហ៊ុល កញ្ញា, ខាត់ វណ្ណា , ខេង សុខណេត , ឃុន វណ្ណៈ, គឿម កុលាប, កុល គីរីវ៉ាត់, គង់ តារា, គង់ ស៊ីដែន, ឡាម៉ូ, ឡេង គឹមស្រៀង, ឡុង ឡាវី , លន់ នូរ៉ា , លី សុខវិជ្ជា, ម៉ៅ សុវណ្ណចាន់ឌី, ម៉ិច ជូឡាយ, ម៉ិច សេរីរ័ត្ន, ម៉ុក សំបូរ, មន ជា, អ៊ូ វណ្ឌី , អ៊ុក ជីមវិចិត្រ , ផេង ស្រីស , ភី ផន , ប៉ោយ ឈុនលី , ប្រាក់ ដាលីន, ព្រហ្ម អ៊ីរ៉ូ , រឿន សុខុម, រី មុនីសុវណ្ណយ៉ា (ហ្វីយ៉ា), រដ្ឋ សានសិទ្ធិនី , សៅ ស្រីម៉ៅ, ស៊ីន ម៉ានី , សូ សុទ្ធសុវណ្ណគង់ , សុង សៀកឡេង, ស៊ួង ភភ្តី, ស៊ួ អេលីហ្សា , ស្រ៊ុន រីដា, ធុន ឌីណា, ទីល កន, វ៉ា ស៊ីនួន, វ៉ាន់ ឆវ័ន្ត និង វេង ប៊ុនហេង

កម្មវិធីពិព័រណ៍ និងដាក់ដេញថ្លៃស្នាដៃសិល្បៈខ្នាតធំបែបនេះត្រូវបានធ្វើឡើងជាលើកទី២ហើយ ដោយលើកទី ១ ធ្វើឡើងនៅឆ្នាំ​ ២០២០។

ព័ត៌មានស្តីអំពី ពិព័រណ៍ និងដាក់ដេញថ្លៃស្នាដៃសិល្បៈលើកទី២នេះ៖

- សម្ពោធ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ម៉ោង ៦ ល្ងាច

- ពិព័រណ៍៖ ថ្ងៃទី២០ ខែតុលា ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២

- ទីតាំង៖ វិចិត្រសាល AiR Gallery នៃ FT Gallery នៅ Factory Phnom Penh

- ដេញថ្លៃស្នាដៃសិល្បៈអនឡាញ៖ givergy.us/sasa2022

- កាលបរិច្ឆេទកម្មវិធីដាក់ដេញថ្លៃ៖ ថ្ងៃទី២០ ខែតុលា ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២

រូបថត៖ ផ្តល់ឲ្យដោយ គម្រោងសិល្បៈស-ស

មតិយោបល់