• 2022-10-18 06:39:16
  • ព័ត៌មាន

គួរឱ្យសរសើរ Changmin សមាជិកក្រុម TVXQ មើលថែភរិយាតាំងពីថ្ងៃពពោះរហូតដល់ថ្ងៃសម្រាល

  • 2022-10-18 06:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៨ ខែតុលា អ្នកតំណាងរបស់ SM Entertainment បានប្រកាសថា ភរិយារបស់ Changmin សម្រាលបានកូនប្រុសម្នាក់នៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូលកាលពីរសៀលថ្ងៃទី ១៧ ខែតុលា។

Changmin បានរៀបការជាមួយមិត្តស្រីដែលមិនមែនជាអ្នកប្រឡូកក្នុងវិស័យដូចគ្នា កាលពីខែកញ្ញាឆ្នាំ ២០២០ ហើយបានក្លាយជាឪពុកគេបន្ទាប់ពីរៀបការបាន២ឆ្នាំ ដោយទទួលបានចំណងដៃកូនប្រុស មានសុខភាពល្អទាំងម្ដាយ និងទារក។

Dispatch បានរាយការណ៍ថា អ្នកស្គាល់គ្នាប្តីប្រពន្ធមួយគូនេះបាននិយាយថា "Changmin បានមើលថែ យកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ ចំពោះប្រពន្ធតាំងពីមានផ្ទៃពោះរហូតដល់សម្រាលកូន។ មិនតែប៉ុណ្ណោះតារាប្រុសរូបបានបង្ហាញការដឹងគុណចំពោះទារកដែលកើតមកមានសុខភាពល្អ»៕

ប្រភព៖ Soompi ប្រែសម្រួល៖ Kesor

មតិយោបល់