• 2022-10-18 08:14:57
  • ព័ត៌មាន

«មហោស្រពរូបថតភ្នំពេញ» ជាវេលាសំខាន់បំផុត១ខែពេញសម្រាប់អ្នកថតរូបកម្ពុជាដែលមិនគួររំលង

  • 2022-10-18 08:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ២០២២នេះគឺជាខួបនៃការបង្កើត «មហោស្រពរូបថតភ្នំពេញ» នៅកម្ពុជាលើកទី១៣។ នេះជាពេលវេលារយៈពេល ១ខែពេញសម្រាប់អ្នកថតរូប ឬអ្នកស្រឡាញ់ការថតរូប ឬអ្នកឈានទៅចាប់អាជីពជាអ្នកថតរូប។ មហោស្រពនេះគឺប្រកាន់ខ្ជាប់នឹងគោលការណ៍របស់ខ្លួនជាចម្បងគឺ ការផ្លាស់ប្តូរបទពិសោធន៍រវាងសិល្បករអឺរ៉ុប និងអាស៊ី ជាពិសេសនៅប្រទេសកម្ពុជា។

ទឹក គឺជាប្រធានបទគោលដែលលើកយកមកបង្ហាញសម្រាប់មហោស្រពនៅឆ្នាំនេះ។ ដំំបូង គឺជាប្រធានបទ "ទឹកប្រឈមនឹងគ្រោះថ្នាក់" ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតថតរូបសម្រាប់គ្រប់គ្នា និងរៀបចំឡើងនៅមហោ ស្រពជារៀងរាល់ឆ្នាំដោយមានការគាំទ្រពីគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាចាប់ពីឆ្នាំ២០១៩។

លោក Christian Caujolle ប្រធានផ្នែកសិល្បៈ និងជាស្ថាបនិកនៃមហស្រពរូបថតភ្នំពេញ កំពុងពិនិត្យរូបថតសម្រាប់ដាក់តាំងក្នុងមហោស្រព

បណ្ណសាររូបថតខ្នាតធំៗដើម្បីប្រារព្ធខួប១០០ឆ្នាំនៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងត្រូវដាក់តាំងនៅ វិទ្យាស្ថានបារាំងកម្ពុជា នេះជាចំណុចពិសេសមួយនៃមហោស្រពឆ្នាំនេះផងដែរ។

សិល្បករកម្ពុជាដែលនឹងមានវត្ដមាននៅឆ្នាំនេះ គឺសិល្បករខ្មែរ-បារាំង លោក ភូ ស្សង់បាទីស៍្ត លោក សៀន ចាន់ណាល់ លោក ឃុន វណ្ណៈ និងសិល្បការិនីវ័យក្មេងកញ្ញា ទែន បូរី ម៉ិច សេរីរ័ត្ន ហាន់ អ៊ីណង និងសុខ រីណា ពួកគាត់នឹងធ្វើការរួមគ្នាក្រោមប្រធានបទ «ស្បៀងអាហារ» ។

សូមបញ្ជាក់ថា មហោស្រពរូបថតភ្នំពេញ២០២២នឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ សប្តាហ៍សម្ពោធត្រូវនឹងថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា នៅរាជធានីទីក្រុងភ្នំពេញ។ ការតាំងពិព័រណ៌រូបថតរបស់សិល្បករដែលរៀបចំឡើងដោយមហោស្រព លោកអ្នកអាចទស្សនាបានដោយសេរីនៅ វិទ្យាស្ថានបារាំងកម្ពុជា មជ្ឈមណ្ឌលបុប្ផាណា ជញ្ចាំងស្ថានទូតបារាំងប្រចាំនៅកម្ពុជា Friends Future Factory (F3) វិចិត្រសាល ស្រា អាត និង ចាវ៉ាកាហ្វេ ទួលទំពូង។


រូបថត៖ ផ្តល់ដោយក្រុមការងារមហោស្រពរូបថតភ្នំពេញ

មតិយោបល់