• 2022-10-19 06:38:45
  • ព័ត៌មាន

បែកធ្លាយរូបភាពរសើបរវាង Emily និងបុរសថ្មីស្របពេលលេចដំណឹងមានស្នេហាជាមួយ Brad Pitt

  • 2022-10-19 06:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែលល្បីឈ្មោះ Emily Ratajkowski ត្រូវបានមហាជនតាមប្រម៉ាញ់បានរូបថតជាច្រើនស្លឹក បន្ទាប់ពីតារាស្រីរូបនេះបានណាត់ជួបជាមួយបុរសប្លែកម្នាក់ និងមានស្និទ្ធស្នាលគ្នាខ្លាំងដែលត្រូវបាន គេសន្មត់ថាបុរសរូបនេះមិនមែនជា Brad Pitt នោះទេ។

បន្ទាប់ពីលេចឮនូេះដំណឹងមានទាក់ទងរវាង Emity ជាមួយ Brad Pitt ស្រាប់តែកំពូលតារាម៉ូដែល រូបនេះត្រូវបានគេប្រទះឃើញថើបគ្នាជាមួយបុរសថ្មីនៅទីក្រុងញូវយ៉កកាលពីថ្មីៗនេះ។ ដោយតារា បង្ហាញម៉ូនវ័យអាយុ ៣១ ឆ្នាំរូបនេះ ពាក់អាវពណ៌ខ្មៅ ជាមួយនឹងស្បែកជើងកវែងពណ៌ក្រហម ថើម បបូរមាត់ជាមួយបុរសម្នាក់ដែលមើលទៅដូចជា DJ Orazio Rispo ៖អ្នកគាំទ្របានលើកឡើង

Emity និងអតីតស្វាមី Sebastian Bear-McClard

អ្នកទាំងពីរត្រូវបានគេឃើញកំពុងញ៉ាំអាហារពេលល្ងាចនៅ N.Y.C. ហើយហាក់ដូចជាកំពុងរីករាយជា មួយគ្នាយ៉ាងខ្លាំង។ ការណាត់ជួបនេះ កើតឡើងតែបីខែប៉ុណ្ណោះបន្ទាប់ពី Emity និងស្វាមី Sebastian Bear-McClard បានចែកផ្លូវគ្នា ហើយត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីនាង បានដាក់ពាក្យលែងលះ ក្រោយពីនោះនាងក៏លេច ព័ត៌មាន មានទំនាក់ទំនងជាមួយតារាសម្ដែង Brad Pitt

ប្រភព៖ people.cn ប្រែសម្រួល៖ Kesor

មតិយោបល់