• ព្រហស្បតិ៍, 20 តុលា 2022 02:26
  • ព័ត៌មាន

មិនស្មានថា សមាជិក ៥នាក់របស់ LE SSERAFIM កាន់លិខិតឆ្លងដែន ខុសគ្នាទាំងអស់ ហើយនេះជាហេតុផលពីក្រោយ

  • ព្រហស្បតិ៍, 20 តុលា 2022 02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា K-Pop ត្រូវតែមាន​ លិខិតឆ្លងដែនPassport ជា​ចាំបាច់ ព្រោះ​ការងាររបស់ពួកគេតម្រូវឲ្យថ្វើដំណើរទៅច្រើនប្រទេស ដើម្បីទៅជួបអ្នកគាំទ្រគ្រប់ទិសទីជុំវិញពិភពលោក ក៏ដូចជាចូលរួមព្រឹត្តិការណ៍អន្តរជាតិផ្សេងទៀត។ ដោយសារតែតារាទាំងនោះ ត្រូវ​បាន​គេប្រទះឃើញជា​ញឹកញាប់ នៅព្រលានយន្តហោះ ហើយក៏មាន​រូបថតជា​ច្រើនរបស់តារា K-Pop ដែលកាន់ជាប់ជាមួយនឹង​លិខិតឆ្លងដែន។

ដូចថ្មីនេះ អ្នកគាំទ្រសង្កេតឃើញសមាជិកក្រុមនារីរបស់ HYBE គឺ LE SSERAFIM សុទ្ធតែកាន់លិខិតឆ្លងដែន មាន​ពណ៌ និងប្រភេទផ្សេងៗគ្នា ដោយវា​បានក្លាយជា​ការជជែកវិភាគ​ពេញ​បណ្ដាញសង្គម ពិសេសពីសំណាក់អ្នកគាំទ្រ​របស់ពួកគេផ្ទាល់។

ដើម្បីជា​ការបញ្ជាក់​ច្បាស់ សូម​បង្ហាញមូលហេតពីក្រោយ ការកាន់លិខិតឆ្លងដែនខុសគ្នារបស់ LE SSERAFIM ​ដូចតទៅ៖

តួយ៉ាងដូច Kim Chaewon និង Hong Eunchae ដែលសុទ្ធតែជា​ជនជាតិកូរ៉េ ដូច្នេះ​ពួកគេប្រាកដជា​ត្រូវ​មាន​លិខិតឆ្លងដែនកូរ៉េហើយ។ ប៉ុន្តែ Chaewon កាន់លិខិតឆ្លងដែនម៉ូដចាស់ (ពណ៌បៃតង) ស្របពេល Eunchae កាន់លិខិតឆ្លងដែន Version ថ្មី (ពណ៌ខៀវ)។

(ពីឆ្វេងទៅស្ដាំ) Chaewon និង Eunchae
Passport កូរ៉េ (Version ចាស់ និង Version ថ្មី)

ចូលដល់ Huh Yunjin វិញ កាន់លិខិតឆ្លងដែនអាមេរិក ខុសគេ និងមានពណ៌ខៀវ

Huh Yunjin

ចំណែក Sakura និង Kazuna គឺជាជនជាតិជប៉ុន ដូច្នេះក៏ត្រូវ​មាន​លិខិតឆ្លងដែនជប៉ុនដែរ។ យ៉ាងណា​ក្ដី អ្នកទាំង ២ ក៏មាន Passport ខុសគ្នាដែរ ដោយសារ Sakura កាន់​ពណ៌ក្រហម ដែល​មាន​ន័យ​ថា​ វា​មាន​សុពលភាព​ ១០ឆ្នាំ។ ឯ Kazuna វិញ​ កាន់​ ពណ៌ខៀវទឹកប៊ិច ដែលជាលិខិតឆ្លងដែន មាន​សុពលភាព ៥ឆ្នាំ៕

Sakura
Kazuna

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី