• 2022-10-20 03:03:16
  • ព័ត៌មាន

The Rock ជ្រើស BTS ជា​អ្នកដែលអាចយកឈ្នះ "Black Adam" ពេញទំហឹង ដោយសារមាន​ទ័ពប្រយុទ្ធពិសេស

  • 2022-10-20 03:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Dwayne Johnson ឬគ្រប់គ្នា​ស្គាល់ច្បាស់ថាជា អ្នកកីឡាកាសដ៏ឆ្នើម The Rock បាន​បង្ហាញ​វត្តមាន​ក្នុង​ការ​ផ្សព្វផ្សាយរឿង​ថ្មីរបស់ខ្លួន​មាន​ចំណងជើងថា "Black Adam” មានលោកជាតួឯក ស្របពេលរឿងនេះនឹង​ត្រូវ​ចេញ​ផ្សាយជា​ផ្លូវការ​នៅ​ថ្ងៃទី២០ ខែតុលានេះ។

យ៉ាងណា​ក្ដី Culture N Star បាន​ចេញផ្សាយនូវបទសម្ភាសជាមួយនឹង The Rock។ ទោះជាបទសម្ភាស ប៉ុន្តែពួកគេ​ក៏បាន​លេងហ្គេមជាមួយគ្នា ដោយលោកត្រូវជ្រើសរវាងតួ Black Adam ឬ បុគ្គលល្បីខាងប៉ែកកូរ៉េ​ណា​មួយមក ប្រកួតជាមួយគ្នា ដើម្បីឈ្នះ។

តារា​សម្ដែង Ma Dong Seok និងកីឡាករបាល់ទាត់អាជីព Son Heung Min ជា​អ្នក​ដែល​ត្រូវ​បានជ្រើស ថា Black Adam នឹងឈ្នះពួកគេទាំង ២ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល The Rock ជ្រើសយក BTS ថាជាអ្នកដែល​អាច​នឹង​យកឈ្នះ Black Adam

The Rock​ មិនស្ទាក់ស្ទើរឡើយក្នុងការលើកសរសើរ BTS ដោយនិយាយថា ពួកគេ​អាច​នឹង​ឈ្នះ ដោយសារពួកគេ​មាន​ ARMY ជា​ច្រើន​នាក់នៅក្បែរគ្រប់ពេល (ឬក្នុងន័យថា ដោយសារឥទ្ធិពល ARMY)

«៣០លានអាល់ប៊ុម ត្រូវ​បាន​លក់ដាច់អស់ ដែល​ជា​រឿងមិនធម្មតាឡើយ ហើយពួកគេ​មាន ARMY ទៀត! នេះ​គឺជា​ចំណុចខ្លាំងរបស់ពួកគេ! ដូច្នេះ​ពួកគេ​បាន​យកឈ្នះ Black Adam បាន​បាត់ទៅហើយ»។ នេះជាការលើកឡើងរបស់ The Rock

ទោះជាយ៉ាងណា​ គេ​នៅ​ចាំមិនភ្លេចទេ អ្នកកីឡាកាសដំបូង​ដែលបង្ហាញ​ក្ដីស្រឡាញ់ និងការគាំទ្រ​ចំពោះ BTS គឺ John Cena។ លោក​តែងលើកពី BTS គ្រប់ពេល​ ក្នុងនាមជា​អ្នកគាំទ្រ និង​ពេញ​ចិត្តនឹងសមត្ថភាព និងអ្វីគ្រប់យ៉ាង​ដែលក្រុម K-Pop មួយនេះ​មាន​ជានិច្ច។

ពេល​នេះ John Cena លែងឯកាហើយនាមជា ARMY អ្នកកីឡាកាស ព្រោះ​ The Rock ក៏បាន​ប្រកាសបែបប្រហើរៗដែរ ពីការគាំទ្រក្រុម​នេះ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់