• 2022-10-20 07:27:58
  • ព័ត៌មាន

CL និងកំពូលតារាកម្ពុជា នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំ Vattanac វ All in Festival នាចុងខែវិច្ឆិកានេះ

  • 2022-10-20 07:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Queen of K-pop ដ៏ល្បីល្បាញ CL នឹងត្រឡប់មកប្រទេសកម្ពុជាសាជាថ្មីម្តងទៀតក្រោមការអញ្ជើញរបស់ ក្រុមហ៊ុន វឌ្ឃនៈ ប្រ៊ូវើរី ដើម្បីចូលរួមសម្តែងក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំ Vattanac វ All in Festival នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ រួមជាមួយនឹងវត្តមានកំពូលតារាចម្រៀងជួរមុខក្នុងស្រុកជាច្រើនរូបទៀតដូចជា អ្នកនាង មាស សុខសោភា ពូ ឃ្លាំង លោក នីកូ កញ្ញា រ៉ាប៊ី លោក G-Devith ព្រមទាំងអាយដលទាំង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនគឺ លឹម តិចម៉េង ស៊ឹមច័ន្ទពន្លឺ ថុល សុភិទិ និង នាង ដាវីន

Vattanac វ All in Festival បានបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបញ្ចេញជាវីដេអូ Teaser ដំបូងរបស់ខ្លួន បង្ហាញពីតម្រុយនៃវត្តមានរបស់រាជិនី K-pop ដ៏មានប្រជាប្រិយភាព មិនត្រឹមតែនៅប្រទេសកូរ៉េ គឺទូទាំងអាស៊ី អឺរ៉ុប និងអាមេរិក។

ព្រឹត្តិការណ៍ដ៏កក្រើករបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មួយនេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យ K-POP និងអ្នកគាំទ្ររបស់ CL ផ្ទាល់ សប្បាយរីករាយ និងរំភើបជាខ្លាំងជាមួយនឹងវត្តមានជាលើកទី ២ របស់នាង ដោយពុំមានអ្នកនឹកស្មានដល់។ មិនត្រឹមតែប៉ុណ្ណោះ ការចូលរួមរបស់កំពូលតារាដ៏ពេញនិយមក្នុងស្រុកជាច្រើនរូប ការប្រគុំតន្ត្រី EDM ពី DJ ដ៏ល្បីនិងស្រស់ស្អាត DJ AviDa ព្រមទាំងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលនឹងរៀបចំឡើងដោយម៉ាកយីហោទាំង៤ របស់ វឌ្ឍនៈ ប្រ៊ូវើរី មានដូចជា ស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន គ្រុឌ និង ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នឺងបន្ថែមភាពអស្ចារ្យ និងមិនអាចខកខានបានក្នុងកម្មវិធីដ៏ធំបំផុតប្រចាំឆ្នាំមួយនេះ។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បង្កើតកម្មវិធី VATTANAC វ ALL IN FESTIVAL នេះឡើងក្នុងគោលបំណងតមស្នងទៅដល់អ្នកគាំទ្រ និងបង្ហាញពីការខិតខំប្រឹងប្រែង ទឹកចិត្ត និងក្តីស្រលាញ់ ដែលខ្លួនបានបង្កើត និងដាក់អ្វីៗគ្រប់យ៉ាងនូវរាល់កិច្ចការងារ និងផលិតផលដែលខ្លួនបានផលិតឡើងសម្រាប់អតិថិជន។

សម្រាប់សំបុត្រចូលរួមទស្សនាព្រឹត្តិការដ៏រំភើបអស្ចារ្យ និងកម្រប្លែកដែលមិនធ្លាប់មានពីមុនមកនេះ អ្នកអាចស្វែងរកបានតាមរយៈភ្នាក់ងារលក់ផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលបានកំណត់ទូទាំងប្រទេស៕

មតិយោបល់