• 2022-10-21 06:52:48
  • ព័ត៌មាន

G-Devith សហការជាមួយ Sting នាំមកនូវការប្រគំតន្ត្រីទោលខ្នាតយក្សដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា

  • 2022-10-21 06:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីអស្ចារ្យពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដែលជាការប្រគំតន្ត្រី Solo Artist របស់តារារ៉េបដ៏ល្បីគឺលោក ជី ដេវីត ហើយក៏ជាអ្វីដែលអ្នកគាំទ្រជា​ច្រើននាក់ទន្ទឹងរង់ចាំខ្លាំង​ដែរ។

The Passion Album brought to You by Sting MusicVerse គឺជាការប្រគំតន្ត្រីពិសេសខ្នាតយក្ស សម្រាប់អ្នកគាំទ្រ Ditway ដែលរៀបចំ​ឡើង​នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅ The Elysée, ផ្លូវ កោះពេជ្រ រាជធានីភ្នំពេញ។ នេះ​ជា​ព្រឹត្តិការណ៍ដំបូងគេ​សម្រាប់តារារ៉េបទោល ឬ Solo Artist នៅក្នុងប្រទេស​កម្ពុជា។ អ្នកគាំទ្រទាំងអស់របស់ ជី ដេវីត នឹង​ភ្ញាក់ផ្អើល​ចំពោះពេល​វេលាអស្ចារ្យជា​ច្រើន​ ដែលត្រូវបានរៀបចំ​ឡើង ព្រោះការប្រគំតន្ត្រីនេះ​ ពិតជា​ប្លែកខុសពីសព្វដង ដោយវាបាន​លាយឡំនូវបច្ចេកវិទ្យាទំនើបផ្សេងទៀត ដែលធ្វើឲ្យ The Passion Album Concert កាន់តែពិសេស ហើយរូបភាព​ទាំងនោះអ្នកធ្លាប់ឃើញតែនៅក្នុងពិភពហូលីវូដប៉ុណ្ណោះ។

ជាមួយអ្នកដែល​បាន​ទៅ​ចូលរួមផ្ទាល់ នឹង​ប្លែកអារម្មណ៍ ដោយនឹងបាន​ឃើញការសម្ដែង របស់ ជី ដេវីត ជាមួយនឹង​បទ​ចម្រៀងជា​ច្រើន​បទ។ មិនទាន់អស់ទេ នៅ​ក្នុងថ្ងៃកម្មវិធី លោកនឹង​ប្រកាសពីអាល់ប៊ុមទី ៣ ដែល​មាន​ឈ្មោះ​ថា "The Passion” ដែល​ផ្ទុកទៅដោយបទចម្រៀងជា​ច្រើន​បទ ច្រើនប្រភេទ និងគ្រប់ Style

លើសពីពិសេសទៅទៀតនោះ ក៏ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ ក៏នឹង​មាន​ការចូលរួម​សម្ដែង​ជា​កិត្តិយសពីសំណាក់តារាថៃ Jannine Weigel និង Jarvis។ វត្តមាន​របស់អ្នកទាំង ២ នឹង​សហការជាមួយ ជី ដេវីត អង្រួនឆាកតន្ត្រីឲ្យក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត។

Jannine Weigel
Jarvis

ដោយឡែកសម្រាប់ប្រិយមិត្តដែលចង់ចូលរួមទស្សនាការសម្ដែងពិសេស​ផ្ទាល់ អាចទិញសំបុត្របាន​ក្នុងពេល​ឥឡូវ​ តាមរយៈតំណរភ្ជាប់ខាងក្រោម៖

https://wonderpass.asia/widgets/passion_the_album_concert

ឬលោកអ្នកអាចទាក់ទងសួរព័ត៌មាន​បន្ថែម​តាមរយៈលេខទូរស័ព្ទ ០៩៨ ៩៨០ ៩៨៣

មតិយោបល់