• 2022-10-24 05:50:00
  • ព័ត៌មាន

សរុបទាំង២៨ឈុតរបស់ MGC2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ចាប់តាំងពីថ្ងៃចេញដំណើរ និងក្នុងកម្មវិធីប្រកួត

  • 2022-10-24 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញាតំណាងកម្ពុជា Miss Grand Camdodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាកមហាជនគ្រប់ស្រទាប់លើសមត្ថភាព ចំណេះដឹង និងរូប សម្រស់ស្រស់សោភារបស់បរវកញ្ញារូបនេះ។

Miss Grand Camdodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើឱ្យប្រជាជនកម្ពុជាស្រឡាញ់ពេញចិត្តកាន់ តែខ្លាំងឡើងពីមួួយវគ្គទៅមួយវគ្គ ជាមួយនឹងការបញ្ចេញសមត្ថភាពទាំងការដើរម៉ូដ ចំណេះដឹងអាច និយាយភាសាថៃ និងអង់គ្លេសរបស់នាង ព្រមទាំងការបង្ហាញសមត្ថភាពក្នុងវគ្គប្រកួតនីមួយៗ បើទោះជាស្រីស្អាតរូបនេះលេចចេញនូវឧបសគ្គតិចតួចបំផុតក៏ដោយ។

មហាជនពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះបវរកញ្ញា Miss Grand Cambodia 2022 នេះលើសមត្ថភាព ចំណេះដឹង ជាពិសេសរូបរាងស្រឡូនចង្កេះមួយក្ដាប់ ស្លៀកឈុតអ្វីស្អាតគ្រប់ជ្រុងតែម្ដង។

យ៉ាងណាមិញបើគិតចាប់តាំងពីធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ពេជ្រ វត្តីសារ៉ាឌ្ឍី បានគ្រងសម្លៀកបំពាក់ស្រស់ស្អាតប្រណិតប្រមាណ២៨ឈុត និងមានឈុតមួយចំនួនទៀត ដែលគ្រប់ឈុតពិតជាស្អាតលេចធ្លោខ្លាំង។

ចង់ដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្អាតខ្លាំងកម្រិតណាក្នុងឈុតនីមួយៗ សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ Kesor

មតិយោបល់