• 2022-10-24 08:10:00
  • ព័ត៌មាន

អបអរសាទរ! MUC2021 ងិន ម៉ារីឌី រកឃើញបុរសច្បាស់លាស់ហើយ

  • 2022-10-24 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃពិសេសខ្លាំងបំផុតសម្រាប់តារាម៉ូដែល និងជាបវរកញ្ញាតំណាងកម្ពុជា Miss Universe Cambodia 2021 គឺស្រីស្អាត ងិន ម៉ារីឌី បានចូលរោងជ័យរៀបចំពីធីភ្ជាប់ពាក្យ ដែលធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំង។

មួយរយៈចុងក្រោយនេះ កញ្ញា ងិន ម៉ារីឌី បានបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយកម្លោះសង្ហាម្នាក់ តែងតែទៅណាមកណាជាមួយគ្នា ដែលធ្វើឱ្យអ្នកគាំទ្រប្រាកដចិត្តថាបុរសម្នាក់ហើយជាគូគាប់ចិត្តរបស់ ស្រីស្អាតរូបនេះ។ មិននិយាយឆ្លើយតបច្រើន នៅក្នុងថ្ងៃនេះ ម៉ារីឌី ធ្វើឱ្យមហាជនប្រកាដចិត្ត១០០ភាគ រយតែម្ដង ដោយនាង និងមិត្តប្រុសជារូបសង្ហា បានចូលរោងរៀបចំកម្មវិធីភ្ជាប់ពាក្យ ដែលមានមេបា ទាំងសងខាងចូលជូនពរជ័យ និងមិត្តភក្ដិរួមអាជីពចូលរួមអបអរផងដែរ។

ដំណឹងល្អនេះ ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង និងចូលរួមអបអរសាទរហូហែរ មិនតែប៉ុណ្ណោះសិល្បការិនីមិនតិចទេ ពោលច្រណែននាងយ៉ាងខ្លាំងបន្ទាប់ពីរកឃើញបុរសល្អ និងជាមនុស្សច្បាស់លាស់៕

អត្ថបទ៖ Kesor

មតិយោបល់