• 2022-10-25 04:55:28
  • ព័ត៌មាន

ហេតុផលពីក្រោយ ធ្វើឲ្យ Park Bom ឡើងគីឡូមើលលែងចង់ស្គាល់ ឯ Fan បារម្ភកាន់តែខ្លាំង

  • 2022-10-25 04:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូថ្មីចុងក្រោយរបស់ Park Bom (អតីតសមាជិក 2NE1) បាន​បង្កជា​ការជាការភ្ញាក់ផ្អើល​ដល់មហាជន ពិសេសអ្នកគាំទ្រទាំងអស់ពិតជា​មាន​ការបារម្ភ ដោយសារពេល​នេះរូបរាង​របស់នាង​ហាក់ដូចជា​ប្រែប្រួលប្លែកជាងមុន។

Park Bom បាន​ចូលរួម​កម្មវិធី "2022 POSITIVE” នៅក្នុងប្រទេស​ហ្វីលីពីន នៅថ្ងៃទី២១ ខែតុលា ឆ្នា២០២២។ នៅថ្ងៃនោះដែរ Park Bom បាន​ច្រៀងបទ "Fire”, “Spring”, “4:44”, “Don’t Cry” និង "You & I”។ អ្នកគាំទ្រ​ពិតជា​សប្បាយ​ចិត្តដែលឃើញការបង្ហាញវត្តមាន​ជា​ពិសេសរបស់នាង ប៉ុន្តែក៏មាន​ការបារម្ភខ្លាំងដែរទាក់ទងនឹង​សុខភាពរបស់នាង។

Lee Jin Ho ដែលជា​អ្នកយកការណ៍ព័ត៌មាន​ និងបច្ចុប្បន្នជា YouTuber បាន​លើកឡើង​ថា​ ក្នុងវីដេអូដែលបង្ហោះ​កាលពីថ្ងៃទី២៤ ខែតុលាថា Park Bom ត្រូវ​បាន​គេ​ធ្វើរោគវិនិច្ឆ័យ ថាមានជម្ងឺ Attention Deficit Disorder (ADD) ហើយមិនអាច​គ្រប់គ្រងទម្លាប់នៃការញ៉ាំបាន​ទេ សួម្បីតែកាលពីពេល​ចេញ​ Promote ជាមួយនឹង​ 2NE1 ក៏ដោយ។

YouTuber ដដែលនិយាយថា៖ «ខ្ញុំ​បាន​សួរអតីតបុគ្គលិកនៅផលិតកម្ម YG ហើយពួកគេ​និយាយថា វា​ពិបាក​ក្នុងការគ្រប់គ្រងនាងណាស់។ ជាពិសេស​នៅពេល​ដែល Park Bom ស្ត្រេសខ្លាំង នាង​នឹង​ញ៉ាំច្រើន ដូច្នេះ​វា​ជារឿងពិបាកសម្រាប់នាង​ ក្នុងការ​សម្រកទម្ងន់បន្តិច។ មិនត្រឹមតែរឿងទម្ងន់ទេ ប៉ុន្តែនាង​ក៏ចូលចិត្តធ្វើអីតែឯងៗ សូម្បីរឿងរៀប Style ស្លៀកពាក់តែងខ្លួនក៏ដោយ»។

ទាក់ទងនឹង​រូបរាងរបស់ Bom អ្នកគាំទ្រពិតជា​កាន់តែមាន​ការព្រួយបារម្ភថែមមួយកម្រិត ព្រោះ​ស្ថិតក្នុងរយៈពេល​ខ្លី ទម្ងន់របស់នាង​ឡើង​សឹងមិនគួរឲ្យជឿ ហើយក៏ស្ថិតក្នុងកាលៈទេសៈមិនធម្មតាដែរ។ គ្រប់គ្នា​សង្ឃឹមថា ផ្លូវចិត្ត និងសុខភាព​របស់នាង​នឹង​វិលទៅរកភាពប្រសើរវិញនៅពេលណាមួយឆាប់ៗ ហើយទោះបីស្ថិតក្នុងពេលវេលាបែបណា ក៏ Fan នៅតែរង់ចាំគាំទ្រ​នាង​ជានិច្ចដែរ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់