• 2022-10-26 01:55:00
  • ព័ត៌មាន

The Rock ជាគ្រាប់ពេជ្រមានតម្លៃបំផុត ជួយប្រមូលលុយរាប់ពាន់លានដុល្លារចូលហោប៉ាវខ្សែភាពយន្ដធំៗ៣

  • 2022-10-26 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dwayne Johnson ដែលគ្រប់គ្នាស្គាល់ជា The Rock គឺជាតួអង្គសំខាន់ និងជាបុគ្គលមានឥទ្ធិពល ដែលអាចជួយប្រមូលលុយរាប់ពាន់លានដុលា្លរជុំវិញពិភពលោក ចូលហោប៉ាវខ្សែភាពយន្ដធំៗដល់៣ ហើយខ្សែភាពយន្ដទាំងនេះក៏បានជួយឱ្យ The Rock ក្លាយជាតារា Box Office លំដាប់អន្តរជាតិផងដែរ

ក្នុងឆ្នាំ ២០១៥ Fast and Furious 7 បានបំបែកឯតទគ្គកម្ម Box Office ជាច្រើនជាមួយនឹងប្រាក់ចំណូលជាង ១.៥ ពាន់លានដុល្លារ ទូទាំងពិភពលោក។ ជាពិសេស ការងារនេះបានចូលរួមជាមួយក្លឹបភាពយន្តដែលរកចំណូលបានច្រើនបំផុត រហូតដល់ពាន់លាន ដុល្លារអាមេរិក ត្រឹមរយៈពេល១៧ថ្ងៃប៉ុណ្ណោះ។ យោងតាម Deadline នៅក្នុងប្រវត្តិសាស្ត្រ របស់ Universal នេះគឺជាខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទីពីរ បន្ទាប់ពី Jurassic World

ទន្ទឹមនឹងនេះ Fast & Furious 8 ចេញផ្សាយឆ្នាំ ២០១៧ មានការបើកសម្ពោធដ៏ធំបំផុតទី ៤ យោងតាម របាយការណ៍ ភាពយន្តនេះរកចំណូលបានជាង ១.២ ពាន់លានដុល្លារក្នុងការលក់សំបុត្រ បន្ទាប់ពីការចាក់បញ្ចាំងលើកដំបូង។ ដោយឡែក Jumanji: Welcome to the Jungle ចាក់ផ្សាយជាផ្លូវការ ២០១៧ គឺជាភាពយន្តក្នុងស្រុកដែលរកចំណូលបានខ្ពស់បំផុតរបស់ Sony ភាពយន្តនេះរកចំណូលបានជាង ៩៦២ លានដុល្លារ

ភាពយន្តភាគបន្តរបស់ Jumanji franchise ដែលមានឈ្មោះថា Jumanji: The Next Level ឆ្នាំ២០១៩ រកចំណូលបានសរុប ៨០០ លានដុល្លារ។ មិនលើសពីការសម្តែងរបស់ខ្សែភាពយន្តមុនដូចការរំពឹងទុក ប៉ុន្តែការងារដឹកនាំដោយ Jake Kasdan ត្រូវបានគេទទួលស្គាល់ថាជាគម្រោងជោគជ័យបំផុតក្នុងអាជីពជាតារាសម្ដែង របស់ The Rock ។

យ៉ាងណាមិញចំណែក Fast & Furious 6 ឆ្នាំ២០១៣ ភាពយន្តនេះរកចំណូលបានជាង ៧៨៨លានដុល្លារ ហើយ Fast & Furious 5 ឆ្នាំ២០១១ នៅក្នុងឆ្នាំដំបូងរបស់ខ្លួន Fast Five បានបង្កើតកំណត់ត្រាមួយជាមួយនឹង ការលក់ ៦២៦ លានដុល្លារ និងភាពយន្ដមួយផ្សេងទៀត ដែល The Rock បានជួយប្រមូលលុយច្រើនសន្ធឹក គឺភាំពយន្ដ San Andreas ឆ្នាំ២០១៥ ដោយជាលទ្ធផលភាពយន្តនេះរកចំណូលបាន ៤៧៤ លានដុល្លារ

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Kesor

មតិយោបល់