• 2022-10-25 13:44:09
  • ព័ត៌មាន

ក្រៅពី កម្ពុជា តើប្រទេសណាទៀតបានចូលលំដាប់ TOP10 ប្រចាំ Miss Grand International 2022?

  • 2022-10-25 13:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រីប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Grand International ឆ្នាំ ២០២២ កាន់តែឈាន​ចូលដល់វគ្គបុកពោះ ស្របពេល​ឈាន​មកដល់វគ្គសំខាន់បន្តិចម្ដងៗ ហើយអ្វីដែល​ជាការសាទរ កម្ពុជា ក៏បាន​ឈាន​ដល់វគ្គ ១០នាក់ចុងក្រោយដែរ។

បវរកញ្ញា កម្ពុជា ដែល​តំណាង​ដោយ កញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី បាន​ជាប់ក្លាយជាជម្រើស TOP10 រួមជាមួយនឹង​បវរកញ្ញាឆ្នើម​ ៩រូបផ្សេងទៀត មាន​ដូចជា៖

  • បវរកញ្ញាប្រទេសម៉ូរីស

  • បវរកញ្ញាសាធារណរដ្ឋឆេក

  • បវរកញ្ញាប្រទេសព័រតូរីកូ

  • បវរកញ្ញាប្រទេសថៃ

  • បវរកញ្ញាប្រទេសអេស្ប៉ាញ

  • បវរកញ្ញាប្រទេសឥណ្ឌូនេស៊ី

  • បវរកញ្ញាប្រទេសប្រេស៊ីល

  • បវរកញ្ញាប្រទេសកូឡុំប៊ី

  • បវរកញ្ញាប្រទេសវេណេហ្ស៊ុយអេឡា

នៅថ្ងៃទី ២៥ ខែតុលា នេះ គឺជា​ពេល​វេលា ដែល​គ្រប់គ្នា​នឹង​ស្វែង​រកឃើញនូវម្ចាស់មកុដ Miss Grand International ឆ្នាំ ២០២២។ តើបវរកញ្ញារូបនោះជាអ្នកណា?

អត្ថបទ៖ ធារី

មតិយោបល់