• 2022-10-26 08:49:56
  • ព័ត៌មាន

គុណភាពការប្រគំតន្ត្រី #iGoPleng2.0 មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តទេ ជាមួយតារាល្បីជា​ច្រើនរូប

  • 2022-10-26 08:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២២ តុលា ២០២២ នេះ Pleng បានរៀបចំកម្មវិធីប្រគំតន្ត្រី #iGoPleng 2.0 ដ៏ធំ ល្បីកក្រើកនៅ OCIC អាគារ D ជាមួយនឹងការប្រមូលផ្តុំនូវវត្តមានសិល្បករ និងបុគ្គលសង្គមល្បីៗជាច្រើន។

គួរកត់សម្គាល់ឃើញថា ភ្ញៀវដែលបានចូលរួមទាំងអស់ សុទ្ធតែមកជាឈុតសម្លៀកបំពាក់ពណ៌ខ្មៅគ្រប់គ្នាតែម្តង។ ការប្រគំតន្ត្រីនេះដែរ នេះគឺមានការចូលរួមសម្តែងពីតារាល្បីៗក្នុងកម្ពុជាដូចជា ៖ ឱក សុគន្ធកញ្ញា , G-Devith ,ស៊ូលី ផេង, 4T5 ,ម៉ម ពេជ្ជរិទ្ធ ,តី HENG , La Cima Cartel និង ឌីជេអន្តរជាតិ 22 Bullets បានធ្វើអោយអ្នកចូលរួមផ្ទាល់ជាង 2000 នាក់ និងមើលការផ្សាយផ្ទាល់តាមហ្វេសបុកច្រើនជាង 1ម៉ឺន3ពាន់នាក់ជាមួយការសម្តែងពិសេសៗរបស់ខ្លួន ជាមួយការច្រៀងបទចម្រៀងក៏ពីរោះ ការសម្ដែងរួមគ្នាក៏ពិសេសៗមិនអាចបំភ្លេចបានទេ ហើយឆាកនិងភ្លើងវិញទៀតគឺពិតជារៀបចំជាមួយគុណភាពពិសេសអស្ចារ្យមិនចាញ់ការប្រគំតន្ត្រីល្បីៗអន្តរជាតិនោះទេ។

ក្រោយបញ្ចប់ការ Live ផ្ទាល់ ចំនួនការមើលវីដេអូពេញពីការប្រគំតន្រ្តីក៏ឡើងចំនួនមើលដល់ទៅច្រើនជាង 1 លាននាក់ភ្លាមៗដោយសារតែការរៀបចំការសម្តែងដ៏អស្ចារ្យរបស់តារាចម្រៀងខ្មែរយើងម្នាក់ៗ។

មិនតែប៉ុណ្ណោះ ក្នុងការប្រគំតន្ត្រីនេះទស្សនិកជនក៏បានឃើញពីការចូលរួមរបស់តារាកិត្តិយសស្អាតៗ សង្ហាជាច្រើន ដែងមានទាំង សិល្បករ សិល្បការិនី ក្រុមអ្នកបង្កើតមាតិកា តារា TikTok តារាសម្តែង ក្រុម Gamers និង ហ្វេន Pleng ជាច្រើនអ្នកទៀត ។

Pleng ធ្វើកម្មវិធីការប្រគំតន្ត្រី #iGoPleng2.0 ដ៏ធំនេះគឺដើម្បីសម្ពោធមុខមាត់ថ្មីរបស់កម្មវិធីស្តាប់ចម្រៀង Pleng ដែលនឹងត្រូវដាក់អោយអ្នកគាំទ្រទាំងអស់ប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ!

កម្រងរូបភាពបន្ថែមពីហ្វេសបុកផ្លូវការរបស់ Pleng: https://www.facebook.com/PlengBySmart

មតិយោបល់