• 2022-10-27 03:43:30
  • ព័ត៌មាន

ស្ងាត់ៗ សេង វណ្ណៈ ចុះកុងត្រាជាមួយGalaxy ក្នុងតួនាទីសំខាន់ពីរ

  • 2022-10-27 03:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេងលោក សេង វណ្ណៈ ហៅNakfake បានជួបពិភាក្សា និងចុះកុងត្រាជាមួយតំណាងផលិតកម្មGalaxy ក្នុងនាមជាតារាចម្រៀង និងជាអ្នកនិពន្ធប្រចាំនៅផលិតកម្មជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

លោក សេង វណ្ណៈ បានប្រាប់Sabay នៅមុននេះបន្ដិចថា លោកសប្បាយចិត្ដដែលចាងហ្វាងផលិតកម្ម គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ដល់ឱកាសឲ្យលោកបានក្លាយជាជិកថ្មី នៃក្រុមការងារផលិតបទចម្រៀង។ អ្នកឧកញ៉ា បានផ្ដល់ឱកាសឲ្យលោករយៈពេល ៥ឆ្នាំ ប៉ុន្ដែលោកមិនអាចបង្ហើបតម្លៃខ្លួនក្នុងនាមជានិពន្ធ និងច្រៀងផងនេះទេ។

លោក សេង វណ្ណ៖ “ខ្ញុំចុះកុងត្រាល្ងាចមិញរួចហើយបង! ពេលនៅGalaxy ខ្ញុំសង្ឃឹមថាបានបញ្ចេញស្នាដៃបទចម្រៀងច្រើន ហើយវាក៏ជាជំហានមួយធ្វើឲ្យជីវិតខ្ញុំរីកចម្រើនដែរ។ ខ្ញុំសប្បាយចិត្ដ…ខ្ញុំអគុណអ្នកឧកញ៉ាណាស់"។

លោក សេង វណ្ណៈ ដែលប្រិយមិត្ដស្គាល់ជាទូទៅថាNakfake បានប្រឡូកក្នុងអាជីពនិពន្ធ និងច្រៀង ដាក់លើChanel Youtube ដោយខ្លួនឯងតាំងពីឆ្នាំ២០១៨។ លោកត្រូវបានអ្នកគាំទ្រមួយចំនួន ចាត់ទុកជាតារាចម្រៀងវ័យក្មេងដ៏ឆ្នើមក្នុងវិស័យសិល្បៈ។ បទល្បីៗរបស់លោក គឺមានដូចជា៖ បទ “ហេតុអ្វីអូនមានអ្នកថ្មី” “យើងជាទន្សាយ គេជាព្រះច័ន្ទ” និងបទ“ពេលដែលបងភ្ញាក់ពីគេង”ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់