• 2022-10-27 04:00:39
  • ព័ត៌មាន

ទោះ MG វៀតណាម ខកខានចូល TOP10 តែសន្ធឹក Fan រួមជាតិសម្រុកទៅទទួលដំណើរយ៉ាងកកកុញ

  • 2022-10-27 04:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាទទួលបានលទ្ធផល ដោយខកខានមិនបានជាប់ក្នុងជម្រើស Top10 ក៏ដោយ ក៏អ្នកគាំទ្រវៀតណាមជាច្រើនបានសម្រុកទៅធ្វើរឿងជុំគ្នានៅប្រលានយន្តហោះ ដើម្បីលើកទឹកចិត្តដល់បវរកញ្ញា Đoàn Thiên Ân ដែរ នាមជាជនរួមជាតិតែមួយ។

បន្ទាប់ពីដឹងលទ្ធផលការប្រកាសក្នុងកម្មវិធី Miss Grand International កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មិនបានចូលក្នុងជម្រើស Top 10 និង Top 5 ជូនប្រទេសរបស់ខ្លួន បវរកញ្ញារបស់ប្រទេសវៀតណាម Đoàn Thiên Ân ពិតជាតូចចិត្ត សោកស្តាយដែលខ្លួនខំប្រឹងប្រែងដែរតែនៅតែធ្លាក់ជម្រើស១០នាក់ចុងក្រោយ រហូតធ្វើឲ្យ Nguyễn Thúc Thùy Tiên ដែលជា Miss Grand International 2021 និងជាជនរួមជាតិវៀតណាមជាមួយគ្នា លួងលោមនិងលើកទឹកចិត្តដល់ នាង។

ម្យ៉ាងវិញទៀត ក្រោយកម្មវិធីបានបញ្ចប់ Đoàn Thiên Ân បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ទាំងភាពសោកស្តាយ និងអស់សង្ឃឹម។ ប៉ុន្តែទោះបីជានាងធ្វើមិនបានល្អក៏ដោយ ក្នុងថ្ងៃត្រឡប់មកប្រទេសវិញ Thiên Ân មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា អ្នកគាំទ្រច្រើនកុះករដូចទឹកបាក់ទំនប់ នាំគ្នាសម្រុកទៅឈចាំ នៅព្រលានយន្តហោះ ដោយមិនបោះបង់នាងចោលនៅតែស្រឡាញ់ និងគាំទ្រ ចាំលើកទឹកចិត្តគ្រប់គ្នា ដែលជាទិដ្ឋភាពមួយដ៏កក់ក្ដៅ។

បញ្ជាក់ផងដែរថា កម្មវិធីប្រកួតសម្រស់ Miss Grand International 2022 សម្រាប់ឆ្នាំនេះខុសប្លែកពីរាល់ឆ្នាំ ដោយឆ្នាំនេះគឺជាឆ្នាំគម្រប់ខួប ១០ឆ្នាំ នៃកម្មវិធីដ៏ល្បីមួយនេះ រហូតធ្វើឲ្យអ្នករៀបចំកម្មវិធីលោក Nawat Itsaragrisil ផ្តល់មកុដដល់ទៅ ១០ ដល់បវរកញ្ញាដែលជាប់ក្នុងជម្រើស Top10

អត្ថបទ៖ Tep Sovannmoly

មតិយោបល់