• 2022-10-27 07:12:09
  • ព័ត៌មាន

ខាត់ សុឃីម ទម្លាយគម្រោងធំៗ ៣ ក្នុងនោះ ១ គឺទិញភាគហ៊ុនរបស់កម្មវិធីបវរកញ្ញា

  • 2022-10-27 07:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីពហុជំនាញ ខាត់ សុឃីម បង្ហើបគម្រោងធំៗចំនួន៣បន្ថែមទៀត លើមុខជំនួញដែលកំពុងមានសព្វថ្ងៃជាច្រើនកន្លែង ជាពិសេសគម្រោងមួយដ៏ធំដែលប្រជាពលរដ្ឋគ្រប់គ្នាកំពុងតែចាប់អារម្មណ៏ ហើយក៏កំពុងតែមានសន្ទុះខ្លាំងណាស់ដែរនៅកម្ពុជា។

អ្នកនាង ខាត់ សុឃីម បានប្រាប់Sabayថា សព្វថ្ងៃអ្នកនាងមានគម្រោងធំៗ៣នៅថ្ងៃខាងមុខ ដោយគម្រោងទី១នោះគឺ បើកសាលារៀនសិល្បៈគ្រប់ទម្រង់ដោយឥតគិតថ្លៃ ទី២គឺបើកមណ្ឌលជួយសិល្បៈចាស់ៗគ្មានទីពឹង និងទី៣គឺការទិញហ៊ុនរបស់កម្មវិធី Miss ។

ខាត់ សុឃីម៖ «ប្រសិនបើការខំប្រឹងប្រែងរបស់បង បានដល់ចំណុចនេះមែន គឺបងនិងទិញភាគហ៊ុនមួយនៅក្នុងកម្មវិធី Miss មិនថាកម្មវិធីMiss Grand,Miss worl ,Miss Unives,រឺMiss អ្វីផ្សេងទៀតនោះទេ គឺបងនឹងទិញនៅពេលដែលបងមានលុយគ្រប់គ្រាន់។ ហើយបងហ៊ាននិយាយថាបងនឹងធ្វើវា តែមិននិយាយថាធ្វើនៅពេលណានោះទេ ព្រោះបងមិនចង់និយាយទៅចោលមិនមានលទ្ធផល ខ្លាចលទ្ធផលចុងក្រោយទៅជាអត់ សម្រាប់បងអត់ចូលចិត្តនិយាយអ្វីៗមុននោះទេ» ។

តារាស្រីពហុជំនាញ ខាត់ សុឃីម បានបន្តឲ្យដឹងទៀតថា សម្រាប់ពេលនេះអ្នកនាងខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីសម្រេចគោលដៅទាំងអស់នេះ បើទោះបីដឹងថាគោលដៅទាំងនេះនៅឆ្ងាយបន្តិចមែន តែអ្នកនាងនៅតែជឿជាក់លើការខំប្រឹងប្រែងតស៊ូដើម្បីដើរឲ្យដល់ចំណុចដែលចង់បានកន្លងមកនេះ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់