
- សុក្រ, 28 តុលា 2022 00:00
- ព័ត៌មាន
សុន្ទរកថាដ៏មានន័យចាក់ដោត របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេលឡើងនិយាយក្នុងវគ្គ TOP10
- សុក្រ, 28 តុលា 2022 00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុន្ទរកថាដ៏មានន័យចាក់ដោត របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពេលឡើងនិយាយក្នុងវគ្គ TOP10
ពេជ្រ វត្ដីសារ៉ាវឌ្ឍី ពេលនេះមានងារជា Miss Grand Intertional លំដាប់រងទី ៥ ប្រចាំឆ្នាំ ២០២២ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាក្នុងពិភព Miss Grand ដែលបវរកញ្ញាអាចឈានដល់វគ្គកំពូល និងអាចយកមកប្រទេសកំណើតបានទៀត។
អ្វីដែល វត្តី បានបង្ហាញសុទ្ធតែរំលេចនូវភាពក្លាហាន ពេញដោយសមត្ថភាព គួរជាទីកោតសរសើរ និងទទួលបានការគាំទ្រ ក៏ដូចជាក្ដីស្រឡាញ់ពេញទំហឹងពីប្រជាជនកម្ពុជា។
ជាក់ស្ដែងពេលជាប់ក្នុងកំពូល ១០នាក់ ចុងក្រោយ ឬ TOP10 បវរកញ្ញាកម្ពុជា ក៏បានឡើងថ្លែងសុន្ទរកថាខ្លី ដែលជាការរំលេចនូវសារវិជ្ជមាន ក្នុងបំណងចង់កែប្រែពិភពលោកឲ្យមានតែរឿងល្អកើតឡើង។
អំឡុងពេលឡើងនិយាយ នាងលើកឡើងថា៖ «ខ្ញុំមិនខ្លាចក្នុងការនិយាយប្រាប់គ្រប់គ្នាថា ខ្ញុំធ្លាប់រងនូវការបៀតបៀន និងប៉ះពាល់ដោយបុរសម្នាក់ នៅពេលដែលខ្ញុំទើបមានអាយុ ៦ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេល ១៧ ឆ្នាំកន្លងមក ខ្ញុំឃើញថា អំពើផ្លូវភេទ ការរំលោភបំពាន និងហិង្សា គឺជាប្រធានបទដ៏ក្ដៅ»។
វត្តី នៅបានបន្តដែរថា កុមារ គឺជាសសរទ្រូងប្រទេសជាតិ ហើយស្ត្រីគឺជាមាតាពិភពលោក ចុះបើពួកគេត្រូវរងនូវការធ្វើទុក្ខបុកម្នេញគ្រប់ពេល តើទៅជាយ៉ាងណា? សម្រាប់បវរកញ្ញារូបនេះ ជឿថាគ្រប់យ៉ាងនឹងត្រូវបានដោះស្រាយ ដោយចាប់ផ្ដើមពីពាក្យថាស្រឡាញ់ ព្រោះសេចក្ដីស្រឡាញ់ គឺជារឿងដ៏អស្ចារ្យ ដែល អាចបញ្ចប់រឿងអវិជ្ជមានទាំងនេះបាន។
ជាកិច្ចបញ្ចប់នៃវគ្គសុន្ទរកថារបស់ខ្លួន នាងសង្កត់ធ្ងន់ថា៖ «ខ្ញុំអាចឈរនៅទីនេះបាន ក៏ព្រោះតែប្រជាជនរាប់លាននាក់ពីប្រទេសកម្ពុជារបស់ខ្ញុំ! ជាមួយនឹងតំណែងនេះ ខ្ញុំអាចប្រើសំឡេងរបស់ខ្ញុំ ដើម្បីចែករំលែកនូវសារនៃក្ដីស្រឡាញ់ ហើយដើម្បីបញ្ឈប់ពិភពលោកពីការប្រើអំពើហិង្សា! ហើយសូមឲ្យគ្រប់គ្នានៅទីនេះ សូមនិយាយតាមខ្ញុំ! យើងរួមគ្នាតែមួយ! យើងជាមនុស្សជាតិ! យើងមានក្ដីស្រឡាញ់! យើងមានជីវិត! ហើយយើងត្រូវការសន្តិភាព!»។
ផ្អែកតាមសមត្ថភាព និងអ្វីដែលនាងបង្ហាញ បាននាំនាងក្លាយជាម្ចាស់តំណែង Miss Grand International 2022 លំដាប់រងទី៥ ប្រចាំកម្មវិធី ហើយនេះក៏ចាត់ទុកថាជាជោគជ័យអស្ចារ្យមួយទៀតរបស់កម្ពុជា ដើម្បីឆ្ពោះទៅរកលទ្ធផលល្អជាបន្តបន្ទាប់នាពេលអនាគត៕
អត្ថបទ៖ ធារី