• 2022-10-28 06:34:24
  • ព័ត៌មាន

ដើម្បីឧទ្ទិសចម្រៀងដល់តួអង្គ Black Panther Rihanna បង្ហើរសំនៀងឡើងវិញក្រោយបាត់មុខ៦ឆ្នាំ

  • 2022-10-28 06:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការអបអរចំពោះភាពយន្ដហូលីវូដ Black Panther កំពូលតារាចម្រៀងមានជាងគេបំផុត Rihanna បានចូលរួមសម្ដែងបទចម្រៀង "Lift Me Up" សម្រាប់រឿង "Black Panther: Wakanda Forever" បទចម្រៀងនេះត្រូវបាននិពន្ធឡើងដើម្បីឧទ្ទិសដល់អតីតតារាសម្ដែង Chadwick Bosemanដែលជាតួអង្គ Plack Penther

យោងតាមសារព័ត៌មានបរទេសចេញផ្សាយឱ្យដឹងថា Rihanna បានបញ្ជាក់ថានឹងច្រៀងបទភ្លេងសម្រាប់ Black Panther: Wakanda Forever។ នេះជាផលិតផលទោលដំបូងដែលនាងចេញបន្ទាប់ពីបាត់មុខជាង៦ឆ្នាំពីវិស័យចម្រៀង។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Rihanna បានបង្ហោះវីដេអូដែលបង្ហាញពីការដកស្រង់ ចេញពីបទចម្រៀងដែលមានឈ្មោះដូចគ្នា Lift Me Up

អតីតតួអង្គ Black Penther

បទចម្រៀងនេះត្រូវបាននិពន្ធឡើងដើម្បីឧទ្ទិសដល់តារាសម្តែង Chadwick Boseman ដែលជាតារាដែលដើរតួជាវីរបុរស Black Panther។ នៅខែវិច្ឆិកាឆ្នាំ ២០២០ គាត់បានទទួល មរណភាពក្នុងអាយុ ៤៣ឆ្នាំ បន្ទាប់ពីប្រយុទ្ធនឹងជំងឺមហារីកពោះវៀនអស់រយៈពេល ៤ ឆ្នាំ

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Pav Sreypich

មតិយោបល់