• 2022-11-06 07:00:00
  • ព័ត៌មាន

ចូលក្នុងផលិតកម្មយក្សរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្លាម សេង វណ្ណៈ បង្ហើបរឿងគូស្រករភ្លែត

  • 2022-11-06 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបានក្លាយជាអ្នកនិពន្ធ និងជាតារាចម្រៀងផ្លូវការរបស់ផលិតកម្មយក្សរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោក សេង វណ្ណៈ ហៅ Nakfake ចាប់ផ្ដើមគិតគូររឿងគូស្រករជាថ្មី ប៉ុន្ដែនារីដែលលោកប៉ងយកធ្វើជាគូជីវិតនោះ គឺកញ្ញាមីហឹរដដែលទេ។

កញ្ញា មីហឹរ និងលោក សេង វណ្ណៈ បានស្គាល់ និងស្រឡាញ់មើលចិត្ដថ្លើមគ្នា ៣ ទៅ៤ឆ្នាំហើយ ហើយក្រៅពីការងារថត MV ជាមួយគ្នា ពួកគេក៏តែងតែដើរទៅណាមកជាមួយគ្នាដែរ។ វណ្ណៈ បានបញ្ជាក់រឿងរ៉ាវស្នេហាក្រៅឆាក តាមរយៈ Sabay* ថា នៅពេលដែលជីវិតសិល្បៈរបស់លោកមានលំនឹងលោកនឹងគិតគូររៀបការច្បាស់លាស់ហើយ។

លោក សេង វណ្ណៈ៖ “ខ្ញុំនៅឯករាជ្យ ៤-៥ឆ្នាំ វាអត់មានផ្លាស់ប្ដូរជីវភាព ឬក៏មានអីច្រើន ក្រៅតែពីអាចធ្វើបទខ្លួនឯងកើត។ អីចឹងពេលខ្ញុំមកនេះ(Galaxy) សង្ឃឹមមានឱកាសច្រើន ហើយខ្ញុំក៏អាចនឹងមានលទ្ធភាពទិញផ្ទះ ទិញឡាន ហើយក៏គិតរឿងហ្នឹង(ដៃគូជីវិត)ដែរ”។

តារាចម្រៀងវ័យក្មេងរូបនេះបង្ហើបថា យ៉ាងយូរប្រហែល ១ឆ្នាំទៀត នឹងលេចដំណឹងខ្លះៗពីរឿងពិធីមង្គលរបស់លោកហើយ។ លោក សេង វណ្ណៈ និងកញ្ញាមីហឹរ ដែលវ័យជិត ៣០ឆ្នាំស្របាលគ្នានោះ នៅតែព្យាយាមលាក់បាំងស្នេហាស៊ីជម្រៅរបស់ខ្លួន ដោយប្រាប់គេឯងថានៅត្រឹមមើលចិត្ដថ្លើមគ្នានៅឡើយ ខណៈគេឃើញអ្នកទាំងពីរកាន់តែមានភាពស្និទ្ធស្នាល៕

ជិន សុភ័ក្ដ្រ

មតិយោបល់