• 2022-11-18 04:46:02
  • ព័ត៌មាន

សាទរពេញទំហឹង! សហគ្រិនកម្ពុជា ម្នាក់ ទទួលជោគជ័យ ដោយជាប់ TOP3 ក្នុងកម្មវិធី Alibaba Cloud

  • 2022-11-18 04:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើតចេញពីការលើកស្ទួយវិស័យសហគ្រិននៅកម្ពុជា ឲ្យកាន់តែមាន​ភាព​លេចធ្លោ និងមានការទទួលស្គាល់លើឆាកអន្តរជាតិ សមាគមសហគ្រិនខ្មែរ និងក្រុមហ៊ុន Realme ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធី បានដឹកនាំសហគ្រិនជា​ច្រើន​នាក់នៅកម្ពុជាឲ្យចូលរួមក្នុងកម្មវិធី Alibaba Cloud ដោយមាន Sabay ជាអ្នកសម្របសម្រួល និង​ផ្សព្វផ្សាយ។

គួរជាទីសាទរ ដោយកន្លងទៅ សហគ្រិនកម្ពុជាចំនួន ៣ រូប បាន​ឆ្លងកាត់ពេល​វេលាអស្ចារ្យ ដោយ​បាន ជាប់ Top 20 ទៅប្រកួតលើឆាកអន្តរជាតិជាមួយប្រទេស​ជា​ច្រើន​ផ្សេងទៀត ក្នុងកម្មវិធី Alibaba Cloud ដែល​រៀបចំឡើងកាលពីថ្ងៃទី ២៩ ខែតុលា​ នៅ​ប្រទេស​ ម៉ាឡេស៊ី។

ទោះជាយ៉ាងណា​ ព័ត៌មាន​ល្អទើប​ទទួល​បាន​ បានបញ្ជាក់​មកថា​ សហគ្រិនកម្ពុជា គឺ លោក ឡី កំថូង ជាស្ថាបនិក និងនាយកប្រតិបត្តិ CheckinMe បានទទួលជោគជ័យ ដោយជាប់តំណែង លំដាប់រងទី ១ ពីកម្មវិធី។

ជាមួយគ្នានោះ ក្រោយជោគជ័យនៅ​ ប្រទេស​ម៉ាឡេស៊ី ហើយ ស្ថាបនិក និងនាយកប្រតិបត្តិ CheckinMe រូបនេះ​ ក៏ត្រូវ​ត្រៀមខ្លួន​ ដើម្បីទៅបន្តការប្រកួតនៅ​ប្រទេស​ចិន ដើម្បី​រក ម្ចាស់តំណែងលេខ១ លេខ២ និង លេខ៣ ដែល​មាន​សិទ្ធិទទួល​យក​ប្រាក់រង្វាន់​ ដើម្បី​វិនិយោគលើអាជីវកម្មរបស់ខ្លួន ដែលទុន​សរុបក្នុងកម្មវិធី គឺ​ដល់ទៅ ១០០លានដុល្លារអាមេរិក ឯណោះ។

កម្មវិធី Alibaba Cloud ជាការប្រកួតប្រជែងមួយ ដែលមានគោលបំណងជំរុញ និងគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) អោយទទួលបាននូវឱកាស ចូលរួមការបណ្តុះបណ្តាល ការណែនាំសិក្ខាសាលា ការផ្តល់មូលនិធិ កម្មវិធីភាពជាអ្នកដឹកនាំអាជីវកម្ម ការតភ្ជាប់មូលធនបណ្តាក់ទុន និងការចូលទៅកាន់ទីផ្សារប្រទេសចិន៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី