• អង្គារ, 1 វិច្ឆិកា 2022 01:30
  • ព័ត៌មាន

អបអរសាទរ! តារា៣ដួងនេះ ទោះរវល់ការងារសិល្បៈ ខំតស៊ូរៀនរហូតបានទទួលសញ្ញាបត្រ

  • អង្គារ, 1 វិច្ឆិកា 2022 01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកថ្ងៃទី ០១ ខែវិច្ឆិកាជាពេលដែល តារាចម្រៀង និងសម្តែងប្រុសស្រី៣ដួង ទៅទទួលសញ្ញាបត្រដោយក្តីរំភើបសប្បាយរីករាយ ក្រោយប្រឹងរៀនទាល់តែចប់ដោយជោគជ័យ បើទោះបីជារវល់ការងារសិល្បៈយ៉ាងណាក្តី។

យើងដឹងហើយថា តារាៗជាច្រើនដែលចូលសិល្បៈ ខ្លះក៏ព្យាយាមខំរៀនបានខ្ពស់មានចំណេះដឹងល្អ រហូតទទួលបានសញ្ញាបត្រជាហូរហែ។ បើទោះបីជាមមាញឹកក្នុងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏អ្នកទាំងនោះពុះពារព្យាយាមរៀនសូត្រទាល់តែចប់រហូតទទួលបានជោគជ័យ។

ជាក់ស្តែងនៅថ្ងៃនេះ ក៏ជាពេលដែល តារាប្រុសស្រី ៣រូប ក្នុងនោះ ឃើញមានវត្តមានតារាចម្រៀង តន់ ច័ន្ទសីម៉ា កញ្ញា សុវត្ថិឌី ធារីកា និងតារាសម្តែងប្រុសលោក ឡី ថៃចាន់ ដល់ពេលត្រូវទទួលសញ្ញាបត្រ ជាសញ្ញាជោគជ័យ ក្រោយខិតខំសិក្សារហូតចប់ចុងចប់ដើម។

សម្រាប់តារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា នាងក៏បានផុសលើគណនីហ្វេសប៊ុករបស់ខ្លួនដែរ ដោយបានបញ្ជាក់ថា «ពុកម៉ែបានធ្លាប់ប្រាប់ថា ម៉ែគ្មានអ្វីចែកឲ្យកូននោះទេ មានតែចំណេះវិជ្ជាឲ្យកូនខិតខំតែប៉ុណ្ណោះ»។ សម្រាប់ការបញ្ចប់សិក្សានេះផងដែរ តារាស្រីរូបនេះរៀន ជំនាញសេដ្ឋកិច្ច។

ចំណែកតារាចម្រៀងកញ្ញា សុវត្ថីឌី ធារីកា ក៏ទទួលបានសញ្ញាបត្រដែរ ដោយតារាស្រីរូបនេះរៀនជំនាន់ឆ្នាំ២០១៦ -២០២០ នៅសាលា Rule ។

រីឯតារាសម្តែងប្រុសលោក ឡី ថៃចាន់ វិញរៀនចប់៣ឆ្នាំហើយទើបតែទទួលបានសញ្ញាបត្រ (អនុបណ្ឌិតច្បាប់ ផ្នែកនិតិឯកជន ស ភ ន វ ស)។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី