• 2022-11-01 07:21:12
  • ព័ត៌មាន

តារាកំប្លែង ពីយ៉ាពីន ចេញលិខិតឆ្លើយតប ក្រោយត្រូវ មូលីកា ចោទមិនព្រមសងលុយ

  • 2022-11-01 07:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងកញ្ញា កែវ ពេជ្រពិសី ហៅ ស្រីពីន បានចេញលិខិតភ្លាមៗ ឆ្លើយតបនិងភាគីម្ខាងទៀតដែលបានយកវីដេអូរបស់នាងទៅផុស ដោយបានចោទថា នាងជំពាក់លុយគេចវេសមិនព្រមសង។

នៅមុននេះបន្តិច តារាកំប្លែងកញ្ញា កែវ ពេជ្រពិសី ហៅ ស្រីពីន បានបង្ហាញលិខិតឆ្លើយតបភ្លាមៗ តាមរយះគណនីហ្វេសប៊ុកផ្ទាល់ ទៅកាន់ភាគីម្ខាងទៀតដែលចោទនាងថា គេចវេសមិនព្រមសងលុយឲ្យអ្នកនាង មូលីកា ទាំងដែលរឿងនេះតារាកំប្លែង ស្រី ពីន បញ្ជាក់ថាវាមិនមែនជារពិតនោះទេ ព្រោះមានអង្គហេតុពីរផ្សេងគ្នា ព្រោះលុយនោះនាងបានសងរួចរាល់អស់ហើយ។

តារាកំប្លែងរូបនេះបានបញ្ជាក់បន្ថែមទៀតថា នាងពិតជាទទួលស្គាល់ថា នាងពិតជាមានការខកខានរឿង បង់ប្រាក់ឲ្យទៅ អ្នកនាង មូលីកា ពិតមែន តែការខកខាននោះ គឺជារឿងលេងតុងទីនទេ វាមិនមែនជារឿងខ្ចីប្រាក់នោះឡើយ។

សូមបញ្ចាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ អ្នកនាង អឿន មូលីកា បានចេញលិខិតជូនដំណឹងនិងដាសតឿន ជូនកញ្ញា កែវ ពេជ្រពិសី ហៅ ស្រីពីន ឲ្យសងប្រាក់ដែលជំពាក់ តាមរយៈការលេងតុងទីនដោយមានការបង់យឺតយ់ាវ ដែលមានទឹកប្រាក់សរុបចំនួន (១៥៧៧ដុល្លា) ដោយត្រូវបង់យ៉ាងយូរត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ តែដោយសារ កញ្ញា ស្រីពីនមានបញ្ហារបួសភ្នែកធ្ងន់ ទើបត្រូវព្យាបាលមួយរយៈដោយមិនអាចរកលុយសងនាងបានតែនាងមិនដែលគេចវេសនោះទេ។ ស្រាប់តែពេលថ្មីៗនេះ អ្នកនាង មូលីកា បានផុសវីដេអូ ចាស់ជាសាធារណៈ ដែលស្រីពីនបានខ្ចីប្រាក់ (២០០០ដុល្លា) ដែលរឿងនេះនាងបានសងរួចអស់ទៅហើយ។ ដូចនេះហើយទើបស្រីពីន ចេញលិខិតឆ្លើយតបទៅវិញបែបនេះ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម