• 2022-11-02 02:46:57
  • ព័ត៌មាន

របស់ ១០យ៉ាង Jin មិនអាចរស់ខ្វះបាន និង ត្រូវតែមានក្នុងជីវិតនេះ

  • 2022-11-02 02:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងពេល​ផ្ដល់បទសម្ភាសខ្លីៗ បែបសប្បាយៗ ជាមួយទស្សនាវដ្ដី GQ កាលពីពេល​ថ្មី Jin (BTS) បាន​បង្ហើបរបស់ ១០​ យ៉ាង​ ដែលលោកមិនរស់នៅដោយខ្វះពួកវាបាន។

សមាជិកកើតឆ្នាំ ១៩៩២ របស់ BTS រូបនេះ​ គឺជាមនុស្សម្នាក់ដែល តែងបង្ហាញនូវភាព​រីករាយ និង​ស្នាមញញឹមទៅកាន់អ្នកគាំទ្រ​របស់ខ្លួន។ លើឆាក លោកគឺជា Superstar K-Pop លំដាប់ពិភពលោក និងត្រូវបាន​គេ​ស្គាល់ច្បាស់ថា ជា​អ្នកដែល​មិនសូវចូលចិត្តសាំញ៉ាំច្រើននោះទេ។ ទម្លាប់រស់នៅប្រចាំថ្ងៃរបស់ លោក ក៏អ្នកគាំទ្រ ចង់ដឹង​ខ្លាំង ពិសេសអ្វីដែលលោករស់ខ្លះពុំបាន។

ដើម្បី​ជម្រះមន្ទិល Jin ក៏បាន​ទម្លាយខ្ទេច​គ្មានសល់ឡើយ តាមរយៈវីដេអូរបស់ GQ Magazine។ កូនប្រុសត្រកូល Jin បានឲ្យដឹងថា របស់ទាំងនោះមាន៖

១. កាបូបតេនីស និង រ៉ាកែត

២. Keyboard សម្រាប់លេងហ្គេម

៣. កាបូបលុយ

៤. ឈុតគេងយប់ (Pajama)

៥. ទូរស័ព្ទដៃ

៦. កាបូប LV

៧. បន្តោកសោរ Maplestory

៨. ខោជើងវែង Thom Browne

៩. ថ្នាំ Ursa Capsule

១០. ស្បែកជើងស៊ក LV

អត្ថបទ៖ ធារី

មតិយោបល់