• 2022-11-02 09:05:12
  • ព័ត៌មាន

កម្មវិធីថ្មី និងប្លែកៗជាច្រើន នៅទូរទស្សន៍ PNN ចំណាយទុនខ្ទង់លានដុល្លារ នាឆ្នាំ២០២៣

  • 2022-11-02 09:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបង្ហាញអំពីសមិទ្ធិផលក្នុងការផលិត និងការនាំយកនូវកម្មវិធីកម្សាន្ត និងភាពយន្តភាគល្បីៗ ទូរទស្សន៍PNN បានខិតខំសម្រិតសម្រាំងយ៉ាងពិសេស ក្នុងការបង្កើតកម្មវិធីកម្សាន្ត ក្នុងការតែងនិពន្ធ ការដឹកនាំផលិត ជាពិសេសការជ្រើសរើសតួសម្តែង ដើម្បីឲ្យស៊ីទៅនិងសាច់រឿង ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ ទូរទស្សន៍PNN បានដាក់បង្ហាញនូវសមិទ្ធិផលនៃការផលិតកម្មវិធីកម្សាន្ត ផលិតភាពយន្ត ក៏ដូចជាកម្មវិធីផ្សេងៗទៀតសម្រាប់ឆ្នាំ២០២៣ខាងមុខនេះ ។ភាពយន្តភាគខ្មែរធំៗមួយចំនួនដែលត្រូវចាក់ផ្សាយនៅឆ្នាំ២០២៣ខាងមុខនេះ រួមមាន៖ លួចស្នេហ៏គូដណ្តឹង សង្រ្គាមមហិច្ឆតា រងើកភ្លើងអនឡាញ កូនចៅក្លែងកាយចៅហ្វាយកំពូលកូរ និង បុព្វេនិម្មិត ជាដើម។ក្នុងនោះឃើញមានវត្តមានតារាល្បីៗវ័យក្មេង និងមានទេពកោសល្យក្នុងការសម្តែងខ្ពស់ បានមកចូលរួមយ៉ាងច្រើនផងដែរ ដែលបង្ហាញពីអារម្មណ៏ក៏ដូចជាស្នាដៃនៃការសម្តែងរឿងមួយចំនួនរបស់ខ្លួន ក្នុងនោះរួមមាន លោក ខាត់ វៃហាំង កញ្ញា ស៊ីន យូប៊ិន និងប្អូនស្រី ស៊ីន ជេនី ប្រុសខួច កញ្ញា ឈិន មុនីនាថ លោក នូ ឧសភា និងតារាល្បីៗជាច្រើនទៀត។

កញ្ញា ទូចបុផ្ផា ដែលជាប្រធានផ្នែកគ្រប់គ្រងការចាក់ផ្សាយនៃស្ថានីយ៏ទូរទស្សន៏PNNបានឲ្យដឹងថា សម្រាប់ការបើកបង្ហាញនេះ គឺចង់បង្ហាញពីសក្តានុពលរបស់PNNសម្រាប់ឆ្នាំ២០២៣នេះមានអ្វីខ្លះ ហើយសម្រាប់ឆ្នាំនេះផងដែរអាចនិយាយបានថា អាចនិងមានអ្វីថ្មីៗជាច្រើនជាងឆ្នាំកន្លងទៅ ព្រោះចង់ជំរុញគុណភាពឲ្យកាន់តែប្រសើរ រហូតចំណាយទុនដល់៣លានដុល្លារទៀតផង ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់