• ពុធ, 2 វិច្ឆិកា 2022 10:29
  • ព័ត៌មាន

ប្លែកខ្លាំង! ប្រុសខួច បង្ហើបមូលហេតុវះកាត់លើផ្ទៃមុខ ក្រោយមានអ្នកគាំទ្រថាមុខលែងដូចមុន

  • ពុធ, 2 វិច្ឆិកា 2022 10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងរូបសង្ហាលោក លី សុខគីមសាន ហៅប្រុសខួច បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៏ជាច្រើនទៅលើសម្រស់ផ្ទៃមុខនាពេលបច្ចុប្បន្ន ហាក់ខុសមុនឆ្ងាយសឹងតែមើលលែងស្គាល់ទៅហើយ ប្រៀបដូចមនុស្សផ្សេងទៀតយ៉ាងអីច្ចឹង រហូតធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ់ាងខ្លាំង។

កាលពីពេលថ្មីៗនេះលោក លី សុខគីមសាន ហៅប្រុសខួច បានផុសរួបរបស់ខ្លួនក្រោយបានកែរមុខមាត់ថ្មីហាក់ប្លែកជាងមុននៅលើគណនីហ្វេសប៊ុកផ្ទាល់ រហូតធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកខ្លះសរសើរថាស្អាតជាងពីមុនឆ្ងាយ ឡើងដូចតារាកូរ៉េ អ្នកខ្លះទៀតថា ពីមុនមុខស្អាតជាង។ ដោយសារតែមានអ្នកខ្លះសរសើរ អ្នកខ្លះបង្អាប់រឿងការកែរមុខមាត់ថ្មីនេះ លោក លី សុខគីមសាន ហៅប្រុសខួច បានប្រាប់ Sabay ថា តាមពិតទៅសម្រាប់រឿងនេះលោកមានអារម្មណ៏ធម្មតា ហើយចំពោះការធ្វើនេះលោកមិនបានកែរទាំងស្រុងនោះដែរ ដោយគ្រាន់តែបំពេញត្រង់កន្លែងដែរខ្វះខាត ដោយគ្រាន់តែកែរចុងច្រមុះបន្តិច និងយកខ្លាញ់ចេញពីភ្នែកតែប៉ុណ្ណោះ ហើយសម្រាប់ការធ្វើនេះគឺនៅមិនទាន់ហើយទាំងស្រុងដែរ អាចនៅដើមឆ្នាំក្រោយលោកនិងទៅម្តងទៀត។ ប្រុស ខួច ៖«ការកែរមុខនេះខ្ញុំទើបតែកែរបាន១ខែ មិនទាន់បាន១ខែកន្លះស្រួលបួលទេ ហើយសម្រាប់ការកែរនេះគឺខ្ញុំទៅកែរដល់ប្រទេសវៀតណាម»។

បញ្ជាក់ផងដែរថា តារាសម្តែងរូបសង្ហាលោក លី សុខគីមសាន ហៅប្រុសខួច កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ផ្នែកខ្សែភាពយន្ត ជាពិសេសទឹកដៃសម្តែងមានទេពកោសល្យល្អ រហូតធ្វើឲ្យហ្វេនៗសរសើរសឹងតែគ្រប់គ្នា។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី