• 2022-11-03 02:11:53
  • ព័ត៌មាន

តារាសម្ដែង Lee Young Ae ចេញថ្លៃដឹកសពជនរងគ្រោះរុស្ស៊ីទៅប្រទេសកំណើត ក្រោយសោកនាដកម្ម Itaewon

  • 2022-11-03 02:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ថ្មីទើបទទួល​បាន​ បាន​បញ្ជាក់​ថា​ តារាសម្ដែង​កូរ៉េជើងចាស់ Lee Young Ae អ្នកដែលគ្រប់គ្នា​​ស្គាល់ច្បាស់​ថាជា តួចាំងគីម បាន​ចូលរួមជា​ចំណែកក្នុងការសម្រាលបន្ទុករដ្ឋាភិបាល ដោយ​បាន​រ៉ាបរងការចំណាយ លើថ្លៃដឹកសពជនរងគ្រោះជនជាតិរុស្ស៊ីត្រឡប់ទៅប្រទេសកំណើត ដែល​បាន​ជួបហេតុការណ៍នៅ Itaewon កាល​ពីពេល​កន្លងទៅ។

ថ្មីៗនេះ ឪពុករបស់ជនរងគ្រោះ Park Juliana (អាយុ២៥ឆ្នាំ) ដែល​ជួប​ហេតុការណ៍នោះ បាន​បង្ហើបព័ត៌មាន​ដល់បណ្ដាញផ្សព្វផ្សាយ ពីការចំណាយ​ដ៏ច្រើនសន្ធឹកសន្ធាប់ នៃការដឹកសពកូនស្រីទៅកាន់ប្រទេស​កំណើតរបស់ពួកគេវិញ។ ឪពុករបស់ នារីខាងលើបាន​ឲ្យដឹង​ថា​ ថ្លៃដឹកនោះគឺ ខ្ទង់ ៥,០០០ដុល្លារ ឯណោះ។

ជាក់ស្ដែង បន្ទាប់​ពីបានដឹង​ពីភាពលំបាករបស់ឪពុកជនរងគ្រោះ ដូច្នេះ Lee Young Ae ក៏បាន​ចេញមុខជួយទាំងស្រុងលើការចំណាយ ក្នុង​ការដឹកសព​របស់ Park Juliana។ តារា​ស្រី​រូបនេះបាន​ឧបត្ថម្ភ​តាមរយៈ មូលនិធិសុខុមាលភាពកូរ៉េ សម្រាប់ជនពិការ ខណៈ​បច្ចុប្បន្ន Lee Young Ae កំពុង​បម្រើការងារជា​ ប្រធានគណៈកម្មាធិការប្រឹក្សាវប្បធម៌ និងសិល្បៈ។

ទន្ទឹម​នឹងនេះ​ដែរ ក្រសួង​កិច្ចការបរទេសនៃប្រទេស​ផ្សេងៗ កំពុងពិចារណាលើការចំណាយលើថ្លៃបុណ្យសពជនរងគ្រោះ ដែល​ជា​ជនបរទេសពីសោកនាដកម្ម Itaewon។ ក្នុងចំណោមជនរងគ្រោះទាំង ១៥៦នាក់ មាន ២៦នាក់គឺជាជនបរទេស ដែល​មកពី ១៤ប្រទេសផ្សេងៗគ្នា៕

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី