• 2022-11-03 02:39:07
  • ព័ត៌មាន

Jiyeon នឹងក្លាយជាកូនក្រមុំ របស់អនាគតស្វាមីជាកីឡាករ Baseball នៅខែក្រោយ

  • 2022-11-03 02:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jiyeon (T-ARA) និង​កីឡាករ Baseball អាជីព Hwang Jae Gyun នឹង​រៀបការនឹងគ្នានៅខែធ្នូខាងមុខនេះហើយ។

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ សេចក្ដីរាយការណ៍ផ្លូវការ​ពី AnB Group បាន​បង្ហើបថា Jiyeon និង Hwang Jae Gyun នឹង​រៀបចំពិធីមង្គលការ​នៅថ្ងៃទី ១០ ខែធ្នូ ជា​លក្ខណៈឯកជន ពោលគឺមាន​ការចូលរួមតែសាច់ញាតិគ្រួសារទាំងសងខាង និងមិត្តភ័ក្តិជិតស្និទ្ធរបស់ពួកគេ​ប៉ុណ្ណោះ។

គូស្នេហ៍ទាំងពីរ ​ចាប់ផ្ដើមស្រឡាញ់គ្នា កាលពីខុងឆ្នាំ ២០២១ ក្រោយរាប់អានគ្នា ជាមិត្តអស់មួយរយៈធំ។ មិនយូរប៉ុន្មាន បន្ទាប់ពី Jiyeon និង Hwang Jae Gyun ប្រកាសពីទំនាក់ទំនងស្នេហា ពួកគេក៏ប្រាប់ពីគោលជំហរ ថា​នឹងរៀបការនឹង​គ្នា​តាមរយៈលិខិតសរសេរដោយដៃផ្ទាល់មួយច្បាប់។

Jiyeon បាន​រ៉ាយរ៉ាប់ជាតួអក្សរ ដោយបញ្ជាក់​ថា៖ «ខ្ញុំ​នឹង​រស់នៅក្នុងជីវិតដ៏ស្រស់បំព្រង ជាមួយនឹង​សង្សារដែលឲ្យខ្ញុំទុកចិត្តបាន​បំផុត ដែលជាមនុស្សកាន់ដៃខ្ញុំ​យ៉ាងរឹងមាំ ហើយឱនស្មារបស់គាត់ឲ្យខ្ញុំផ្អែកជានិច្ច»៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់