• 2022-11-03 07:02:21
  • ព័ត៌មាន

G-Dragon រងការរិះគន់ទាំងមិនដឹងខ្លួន ក្រោយបង្ហោះសាររំលែកទុក្ខ Itaewon

  • 2022-11-03 07:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារា K-pop កូរ៉េខាងត្បូង G-Dragon រងការរិះគន់យ៉ាងចាស់ដៃពីមហាជន បន្ទាប់ពីតារារូបនេះ បានបង្ហោះសារចូលរំលែងទុក្ខដល់ក្រុមគ្រួសារសព ដែលបានទទួលមរណភាពក្នុងព្រឹត្តិការណ៍សោក នាដកម្ម Itaewon ដែលបានកើតឡើងកាលពីថ្ងៃ២៩ ខែតុលា។

ការបង្ហោះសារចូលរួមរំលែកទុក្ខរបស់ G-Dragon ទៅកាន់ជនរងគ្រោះនៅ Itaewon តារាប្រុសរូបនេះបាន ប្រើប្រាស់រូបភាពនៃ chrysanthemums ដែលជា Logo ម៉ាកយីហោរបស់លោក។ នៅត្រង់ចំណុចនេះហើយ ដែលធ្វើឱ្យមនុស្សជាច្រើនគិតថា GD បានទាញយកផលប្រយោជន៍ ពីព្រឹត្តិការណ៍នេះដើម្បីផ្សព្វផ្សាយម៉ាកយីហោផ្ទាល់ខ្លួន

យ៉ាងណាមិញ ការបង្ហោះនេះបានបង្កើតមតិជាច្រើននៅពេលដែលតារាប្រុសរូបនេះបានចែករំលែករូបភាពផ្កា chrysanthemum ស្រទាប់ផ្កាដាច់ចេញពីផ្កាទាំងមូល។ អ្នកនិយមលេងអ៊ីនធឺ ណិតជាច្រើនមិនពេញចិត្ត នឹងការសម្រេចចិត្តរបស់ G-Dragon ក្នុងការបញ្ចូលរូបភាព chrysanthemum នៅក្នុងការបង្ហោះរបស់ G-Dragon ។ នេះមកពីការពិតដែលថារូប ភាពនៃ chrysanthemum ដោយគ្មាន petal នៅតែត្រូវបានគេ ស្គាល់ថាជាការរចនាពីម៉ាក ផ្ទាល់ខ្លួនរបស់ G-Dragon៕

ប្រភព៖ Allkpop ប្រែសម្រួល៖ Kesor

មតិយោបល់
អត្ថបទពេញនិយម