• 2022-11-06 02:00:00
  • ព័ត៌មាន

ឈិន មុន្នីនាថ បញ្ជាក់ច្បាស់ៗពីទំនាក់ទំនងស្នេហាជាមួយនាយ ព្រែក

  • 2022-11-06 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាប្រាកដជាបានដឹងហើយថា តារាសម្តែង ឈិន មុន្នីនាថ និង នាយ ព្រែក មានទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងល្អូកល្អិនជាង ២ឆ្នាំមកហើយ រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើន ចង់ឲ្យពួកគេទាំងពីរមានដំណឹងល្អ គឺការចូលរោងការឆាប់ៗណាស់ ព្រោះឃើញអ្នកទាំងពីរទៅណាមកណាជាមួយគ្នាដូចយ៉ាងជិតស្និទ្ធ។

តារាសម្តែង ឈិន មុន្នីនាថ បានបង្ហើបបញ្ជាក់ពីទំនាក់ទំនងរឿងរ៉ាវស្នេហារបស់ខ្លួនជាមួយ នាយ ព្រែក ថា សព្វថ្ងៃនេះពួកគេទាំងពីរកំពុងដល់ដំណាក់កាលមើលចិត្តគ្នានៅឡើយ ដោយមិនទាន់គិតគូររឿងរៀបការនោះទេ ប្រហែលជាអាចនៅយូរបន្តទៀត ហើយចំពោះឪពុកម្តាយទាំងសងខាងក៏បានដឹងពីទំនាក់ទំនងពួកគេទាំងពីរដែរ។

ឈិន មុន្នីនាថ បាននិយាយថា ៖ «និយាយទៅ ម្តាយរបស់បងព្រែកគាត់ចូលចិត្តខ្ញុំធម្មតា ពួកយើងឧស្សាហ៍ជួបគ្នា ទៅញ៉ាំអីជុំគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាលឲ្យគ្នាទៅវិញទៅមក»។ តារាសម្តែង ឈិន មុន្នីនាថ បានបន្ថែមថា សម្រាប់ពួកគេទាំងពីរ ថ្វិតដ្បិត មមាញឹកមានការងារទៅនេះទៅនោះនៅខាងក្រៅក៏ដោយ ក៏ពួកគេមិនដែលប្រច័ណ្ឌគ្នាឡើយ ព្រោះពួកគេយល់ច្បាស់ពីការងារទាំងអស់នោះ។

ទាក់ទិនរឿងពាក្យគេតែងនិយាយថា ឲ្យតែអ្នកសិល្បៈទាក់ទងគ្នាមិនបានយូរនោះ ជាពិសេស គឺទាក់ទងដើម្បីបានប្រជាប្រិយភាពរបស់ខ្លួន តារាសម្តែងមុខមានមន្តស្នេហ៍ ឈិន មុន្នីនាថ បានបញ្ជាក់ច្បាស់ៗថា សម្រាប់នាងវិញ ពុំដូចនោះទេ ព្រោះមិនថាថ្ងៃមុខមានអ្វីកើតឡើង តែសំខាន់ពួកគេទាំងពីរខំប្រឹងធ្វើវាឲ្យល្អសម្រាប់ថ្ងៃនេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី