• 2022-11-04 02:14:35
  • ព័ត៌មាន

YG ចេញ​មុខអះអាង បញ្ជាក់នូវស្ថានភាពសុខភាព​ Jisoo ក្រោយអ្នកប្រើអ៊ីនធើណិតភ័យនឹងដុំពក​ លើ ក នាង

  • 2022-11-04 02:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយរូបភាព​មួយសន្លឹករបស់ Jisoo ត្រូវបាន​បង្ហោះ​លើបណ្ដាញសង្គម អ្នក​និយមលេងទាំងឡាយ​បាន​បង្ហាញ​ពីការ​ព្រួយបារម្ភជាខ្លាំងពីសុខភាព​របស់នាង។

ដោយ​សារ​ដឹង​ពីអារម្មណ៍អ្នកគាំទ្រ YG ក៏បាន​ចេញមុខ​អះអាង និងជម្រះមន្ទិល ដោយលើកឡើង​ថា Jisoo (BLACKPINK) មិនមាន​បញ្ហាសុខភាព​ឡើយ​​ក្រោយមានអ្នក​លេង​បណ្ដាញសង្គមឃើញដុំពកមួយនៅលើ កញ្ចឹងក របស់នាង។

ក្នុងសេចក្ដី​ថ្លែងការណ៍ទៅកាន់សារព័ត៌មាន Newsen ផលិតកម្ម YG បាន​បញ្ជាក់​ថា៖ «Jisoo មាន​សុខភាព​ល្អធម្មតាទេ អំឡុងពេល​សម្ដែងលើឆាកប្រគំតន្ត្រីទេសចរណ៍របស់ BLACKPINK។ មិនមាន​បញ្ហាសុខភាព​ណា​មួយ កើតឡើងចំពោះ​នាង​ឡើយ»។

សូម​លើក​បញ្ជាក់​ផងដែរថា​ មហាជន​បាន​លើក​ក្ដី​បារម្ភជាខ្លាំង​ ក្រោយ​ឃើញរូបភាព​ជាច្រើន​របស់ Jisoo ដោយ​មានលេចចេញនូវដុំពកលើ ក របស់នាង។ ទោះជា​យ៉ាង​ណា​ ដុំ​ពក​នោះ គឺលេចឡើង​ច្បាស់នៅពេល​ដែល Jisoo ច្រៀង​ម្ដងៗ ទើប​ធ្វើឲ្យគ្រប់គ្នា​គិតថាសុខភាព​របស់នាង​ទំនង​ជា​ចុះខ្សោយជាង​រាល់ដង៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម