
- សុក្រ, 4 វិច្ឆិកា 2022 03:37
- ព័ត៌មាន
ស្ងាត់ Sweet ដាក់គ្នាឡើងមហាជនសង្ស័យថាមិនស្រួល តែ សោភា និង សក្កដា មកទម្លាយការពិតចំថ្ងៃការក្មួយ
- សុក្រ, 4 វិច្ឆិកា 2022 03:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ Sweet ដាក់គ្នាឡើងមហាជនសង្ស័យថាមិនស្រួល តែ សោភា និង សក្កដា មកទម្លាយការពិតចំថ្ងៃការក្មួយ
ចន្លោះមិនឃើញ
នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាថ្ងៃមង្គលការរបស់ក្មួយ តារាចម្រៀង ពេជ្រ សោភា ហើយក្នុងឱកាសពិសេសនេះ ស្រាប់តែឃើញវត្តមានរបស់លោក ឆឹម សក្កដា ដែលមិនមែនចូលរួមជាភ្ញៀវធម្មតា ប៉ុន្តែប្រៀបដូចជាសាច់ញាតិរបស់ម្ចាស់ដើមការដែរ។
វត្តមានជុំគ្នា ក្នុងរោងការរបស់ ពេជ្រ សោភា និង ឆឹម សក្កដា ពេលនេះ កាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ពិសេសអ្នកដែលឧស្សាហ៍តាមដានពីជីវិតស្នេហារបស់អ្នកទាំង ២។ នេះក៏ដោយសារមួយរយៈធំចុងក្រោយ ពួកគេមិនមែនបង្ហាញភាពស្និទ្ធស្នាលណាមួយលើបណ្ដាញសង្គម ដូចទម្លាប់ដែលធ្លាប់ធ្វើកាលពីអតីតកាល ជាហេតុគ្រប់គ្នាគិតថា ទំនាក់ជាទំនាក់ទំនងស្នេហារបស់ពួកគេ ប្រែប្រួល ឬមានបញ្ហា។
ទោះជាយ៉ាងណា គ្រប់យ៉ាងត្រូវបានទម្លាយនៅថ្ងៃការក្មួយរបស់ តារាចម្រៀង និងជាផលិតករបទចម្រៀង ពេជ្រ សោភា ដោយសារពួកគេបានបង្ហាញភាពល្អូកល្អិន និងស្និទ្ធស្នាល សបញ្ជាក់ថា ពួកគេនៅតែស្រឡាញ់គ្នា ប៉ុន្តែកន្លងមកពួកគេលាក់មិនព្យាយាមបង្ហាញសកម្មភាពណាមួយលើបណ្ដាញសង្គម។
កុំថាឡើយអ្នកគាំទ្រ សូម្បីលោកស្រី ទ្រី ដាណា និង អ្នកនាង សួស វីសា ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាមិត្តល្អរបស់អ្នកនាង ពេជ្រ សោភា ក៏ភ្ញាក់មិនធម្មតា ដោយពួកគេបានចម្អន់លេងសើចដាក់សាមីខ្លួនទាំងសងខាងទៀត។ ម្នាក់ៗ ពិតជារីករាយនឹងរូបភាពបែបនេះ ហើយក៏សាទរ នឹងទំនាក់ទំនងមួយនេះរបស់ពួកគេទាំងពីរដែរ។
អ្វីដែលគួរចាប់អារម្មណ៍មួយទៀត គ្រប់គ្នាកាន់តែសង្ស័យថា ក្នុងពេលឆាប់ៗ សោភា និង សក្កដា អាចនឹងមានដំណឹងល្អ ជាការកាន់ដៃគ្នាចូលរោងជ័យទៀតផង ក្រោយក្មួយរបស់ សោភា បង្ហោះថា ខែនេះការក្មួយ រំលងមួយខែ ដល់ថ្ងៃពិសេសរបស់ មីង (សោភា) ម្ដង។ ទោះជាយ៉ាងណា គ្រប់គ្នានឹងរង់ចាំមើល ថាតើថ្ងៃពិសេសនោះ ជាថ្ងៃអ្វី ហើយក៏ចាំសាទរពេញទំហឹងដែរ៕